ចំណង​ស្នេហ៍​តារា​សម្តែង ក្វាន់ ជឺ​លីន មាន​បញ្ហា​

Sanofi

​តាម​ប្រភពព័ត៌មាន​តៃវ៉ាន់​បាន​ឲ្យ​ដឹងថា ចំណង​ស្នេហ៍​ដែលមាន​រយៈពេល ៧ ឆ្នាំ​រវាង​តារា សម្តែង ជើងចាស់​ហុងកុង​វ័យ ៥៣​ឆ្នាំ​នាង ក្វាន់ ជឺ​លីន ហៅ (Rosamund Kwan) ជាមួយនឹង​លោក ឈើ​ន ថៃ​មីង ដែលជា​ប្រធាន​អគ្គនាយក​ក្រុម​ស៊ុន Giant group វ័យ ៥៩​ឆ្នាំ​នោះ គឺ​ចាប់ផ្តើម​មាន​បញ្ហា ។ ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា នាង ក្វាន់ ជឺ​លីន មិន​ត្រឹមតែ​រើ​ឥ​វ៉ាន់​ចេញពី​ភូមិគ្រឹះ របស់លោក ឈើ​ន និង​ត្រឡប់​ទៅ​រស់នៅ​ផ្ទះ​របស់​នាង​វិញ​ប៉ុណ្ណោះ​ទេ គឺ​សូម្បីតែ​រថយន្ត​ទំនើបៗ​ពីរ​គ្រឿង​ក៏​នាង ប្រគល់​ឲ្យ លោក ឈើ​ន វិញ​ដែរ ។ ម្យ៉ាងទៀត នៅពេលដែល​ដឹងថា លោក ឈើ​ន មកកាន់​ទីក្រុង​ហុងកុង គឺ​នាង ថែមទាំង​បានគេច​មុខ​មិន​ព្រម​ជួប​ទៀតផង ។​

​បើតាម​អ្នកដឹង​ហេតុការណ៍​ម្នាក់​បាន​និយាយថា ចំណង​ស្នេហ៍​រវាង​នាង ក្វាន់ ជឺ​លីន និង​លោក ឈើ​ន ថៃ​មីង មាន​ភាព​រង្គោះរង្គើរ​អស់​មួយ​រយៈពេល​យូរ​មកហើយ ដោយ​នៅពេលដែល​ដឹងថា លោក ឈើ​ន មក​ហុងកុង គឺ​នាង​តែងតែ​ចាក​ចេញពី​ហុងកុង ដោយមាន​បំណង​ចង់​គេច​មុខ​ពី​លោក ឈើ​ន ។ ចំណែក​បណ្តាញ​ផ្សព្វផ្សាយ​ហុងកុង​ក៏បាន​បញ្ជាក់​អះអាង​ផងដែរ​ថា កាលពី​ថ្ងៃទី ២៣ ខែតុលា គឺ​នៅពេល ដែល​លោក ឈើ​ន ត្រឡប់​ពី​បរទេស​មកដល់​ហុងកុង​វិញ​នាង ក្វាន់ ជឺ​លីន បាន​បើករថយន្ត​ប្រភេទ ៧​កៅអី​ដែល​នាង​ធ្លាប់​ប្រើប្រាស់​នោះ​ទៅ​ឈប់​នៅ​ម្តុំ​ផ្ទះ​លោក ឈើ​ន តែ​នាង​មិនបាន​ឈៀង ចូលជួប លោក ឈើ​ន ឡើយ ដោយ​គ្រាន់តែ​ប្រគល់​ឥ​វ៉ាន់ និង​រថយន្ត​ទៅ​ឲ្យ​អ្នកបើកបរ​របស់លោក ឈើ​ន និង​ឡើង​ជិះ រថយន្ត​មួយគ្រឿង​ផ្សេងទៀត​ត្រឡប់ទៅផ្ទះ​វិញ ។

កាលពី​ថ្ងៃទី ១៩ ខែតុលា វេលា​ម៉ោង ៥​ល្ងាច គេ​បាន​ប្រទះឃើញ​លោក ឈើ​ន ស្លៀក​ខោខ្លី ពាក់​អាវយឺត​ដៃខ្លី ដើរ​ឡើង​ភ្នំ​ហាត់ប្រាណ​ប៉ុន្តែ​អ្នក​ដែល​ដើរ​កំដរ​លោក គឺ​មិនមែនជា​នាង ក្វាន់ ជឺ​លីន ឡើយ គឺជា​តារា​សម្តែង​ជើងចាស់​អ្នកនាង លីវ ជា​លីង ទៅវិញ​។​
​ដូច្នេះ​គេ​មានការ​សង្ស័យថា ចំណង​ស្នេហ៍​រវាង​នាង ក្វាន់ ជឺ​លីន និង​លោក ឈើ​ន ថៃ​មីង ចាប់ផ្តើម​មាន​បញ្ហា​តាំងពី​ពេល​នោះមក​៕ គ ឡេង

​ 


Related