ផ្ដល់ថវិកា​ទទួល​បាន​ពីព្រឹត្តិការណ៍​ពាក់​កណ្ដាល​ម៉ារ៉ាតុង​បូក​គោ ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ឋា

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង និងជិះកង់ប្រណាំង នៅលើកំពូលភ្នំ ពេញបូកគោ កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុនសុខាគ្រុប និងសមាគមអ្នកជិះកង់គួកត្រណាំងឈូក បាននាំយកថវិកា ជិត ១ម៉ឺនដុល្លារ ប្រគល់ជូនមន្ទីរពេទ្រគន្ធបុប្ឋា ដើម្បីរួមចំណែកទ្រទ្រង់ ភាពខ្វះខាតរបស់ជួយមន្ទីរពេទ្យ ។

នៅរសៀលថ្ងៃទី២៨ ខែតុលាម្សិលមិញនេះ លោក កែវ សិទ្ធ អ្នកចាត់ការទូទៅនៃក្រុមហ៊ុនសុខាគ្រុប និងលោក ពិ សាល តំណាងសមាគមអ្នកជិះកង់គុកត្រពាំងឈូក បាននាំយកថវិកាសរុបចំនួន ៧.៨៩៥ដុល្លារអាម៉េរិក ប្រគល់ជូន ដល់តំណាងមន្ទីរពេទ្រគន្ធបុប្ឋា នៅមន្ទីរពេទ្យគន្ធបុប្ឋាផ្ទាល់តែម្ដង ដែលថវិកាទាំងនោះ គឺសុទ្ធជាការរួមចំណែករបស់ សប្បុរសជននានា ដែលបានផ្ដល់ជូនតាមរយៈការចុះឈ្មោះ ឬការចូលរួមលេងកីឡាខាងលើ ។

លោក កែវ សិទ្ធ បានមានប្រសាសន៍ថា ថវិកាសប្បុរស ដែលលោកផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ឋាពេលនេះសរុបចំនួន ៤.៥០០ដុល្លារ ក្នុងថវិកា ២.៥០០ដុល្លារ គឺទទួលបានពីការចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់ កណ្ដាលម៉ារ៉ាតុងឋានសួគ៌បូកគោ កាលពីពេលថ្មីៗកន្លងទៅ រីឯថវិកា ២.០០០ដុល្លារទៀត ជាវិភាគទានផ្ទាល់របស់ ក្រុមហ៊ុនសុខាគ្រុប ។

លោកបន្ដថា នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនលោកបង្កើតព្រឹត្តិការណ៍នេះឡើយ ដើម្បីប្រមូលយកមូលនិធិ សប្បុរសតាមរយៈការចុះឈ្មោះពីបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា ។ លើស ពីនេះក្រុមហ៊ុនសុខាភ្នំពេញ ក៏ត្រៀមនឹងរៀបចំព្រឹត្តិការណ៍កណ្ដាលម៉ារ៉ាតុងមួយទៀត នៅរាជធានីភ្នំពេញ ដើម្បីប្រមូល យកមូលនិធិសប្បុរសនានា បន្ដជួយដល់មន្ទីរពេទ្យគន្ធបុប្ឋាផងដែរ ។

ដោយឡែក ពិ សាល បានលើកឡើងថា ក្នុងឱកាសនេះដែរ សមាគមលោកក៏បាននាំយកថវិកាចំនួន ៣.៣៩៥ដុល្លារ ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ឋាដែរ ប៉ុន្ដែថវិកាទាំងនោះ គឺទទួលបានពីការចូលវិភាគទានពីសមាជិក ក៏ដូចជាសប្បុរសជន មួយចំនួនទៀត ដែលចង់លើកកម្ពស់វិស័យសុខាភិបាលកម្ពុជា ។ ជាមួយគ្នានោះ លោកបានសម្ដែងនូវអារម្មណ៍រំភើប ជាខ្លាំង ដែលសមាគមលោកបានរួមចំណែកជួយដល់សង្គម និងមន្ទីរពេទ្យគន្ធបុប្ឋា ដែលកំពុងត្រូវការជំនួយជាប្រចាំ សម្រាប់ទ្រទ្រង់ការចំណាយលើការព្យាបាលអ្នកជំងឺដោយឥតគិតថ្លៃនាពេលនេះ ៕

]

ផ្ដល់ថវិកា​ទទួល​បាន​ពីព្រឹត្តិការណ៍​ពាក់​កណ្ដាល​ម៉ារ៉ាតុង​បូក​គោ ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ឋា

ផ្ដល់ថវិកា​ទទួល​បាន​ពីព្រឹត្តិការណ៍​ពាក់​កណ្ដាល​ម៉ារ៉ាតុង​បូក​គោ ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ឋា

ផ្ដល់ថវិកា​ទទួល​បាន​ពីព្រឹត្តិការណ៍​ពាក់​កណ្ដាល​ម៉ារ៉ាតុង​បូក​គោ ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ឋា