មុននេះបន្តិច ​យុវជនម្នាក់​ត្រូវរថយន្តបែនដឹកថ្ម​បុកស្លាប់នៅ​ផ្លូវជាតិលេខ៤ក្នុងភូមិអូរឌឹម

រាជធានីភ្នំពេញ ៖ ​យុវជនមិនទាន់ស្គាល់​អត្តសញ្ញាណម្នាក់បានស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុ​ ដោយសារគ្រោះថ្នាក់​ចរាចរណ៍រថយន្តបែនដឹក​ថ្មមួយគ្រឿងបើកជែង​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​ឆ្លងចូលមកផ្លូវម្ខាង​បុកម៉ូតូជនរងគ្រោះ​ដែលកំពុងបើកបរ​ពីលិចទៅកើត​បញ្ច្រាសទិសគ្នា ។

ឧបទ្ទវហេតុនេះ​ បានកើតឡើងនៅ​ម៉ោង២និង២០នាទីរសៀលថ្ងៃទី២៩​ តុលា ២០១៥ ​នៅតាមបណ្តោយផ្លូវជាតិលេខ៤ ​ស្ថិតក្នុងភូមិអូរឌឹម ​សង្កាត់ចោមចៅ​ ខណ្ឌពោធិ​សែន​ជ័យ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា​ យុវជនរងគ្រោះដែលស្លាប់​មានវ័យជាង២០ឆ្នាំ ជិះម៉ូតូ C125 ​ស៊េរីឆ្នាំ ២០១៣ រីឯអ្នកបើកបររថយន្ត​បានបន្ថែមល្បឿន​បើករត់គេចបាត់ស្រមោល​ក្រោយបង្កហេតុ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូននៅលើ​សារព័ត៌មានកោះសន្តិភាព ៕