គ្រូ​បង្រៀន​ដែល​ពិន័យ​ឱ្យ​សិស្ស​ប្រុស​ស្រាត​​សំពត់សិស្ស​ស្រី​នៅស្រុក​រំដួលចេញ​ស្រាយ​បំភ្លឺ

ខេត្តស្វាយរៀង ៖ ​នៅ​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​២៩​ តុលា​ ​២០១៥​នេះ​ លោក​ដួង ​សា​នេ​ត ​គ្រូបង្រៀន​ថ្នាក់​ទី​២​នៃ​សាលា​បឋម​សិក្សា​ហ៊ុន​សែន​វត្ត​ថ្មី​ ភូមិ​តា​ប៉ោង​ ឃុំ​សង្កែ​ ស្រុក​រំដួល​បាន​មក​បំភ្លឺ​ដល់​មហាជន​តាម​រយៈ​អ្នកឆ្លើយឆ្លង​ព័ត៌​មានកោះសន្តិភាព​ថា​ គាត់​មាន​អារម្មណ៍​សោកស្តាយ​យ៉ាង​ខ្លាំង​ក្រោយ​ពី​មាន​​រឿង​ឲ្យ​សិស្ស​ប្រុស​សម្រាត​សិស្ស​ស្រី​នៅ​មុខ​មិត្ត​រួម​ថ្នាក់​នោះ ​គឺ​លោកមានការ​សោកស្តាយ​ខ្លាំង​ណាស់​​។

គ្រូ​បង្រៀន​រូប​នោះ​បាន​បន្ត​ថា ​ការ​ពិត​រូប​គាត់​គ្រាន់តែ​មាន​បំណង​ពិន័យ​សិស្ស​ឲ្យ​សិស្ស​ចេះ​អាន​អក្សរ​ប៉ុណ្ណោះ​​ ​។ ​ការ​ពិតលោកគ្រាន់តែ​និយាយ​ពញ្ញាក់​ស្មារតី​សិស្ស​ដោយ​និយាយ​ថា «មើល​មាន​អ្នក​ណា​ហ៊ាន​សម្រាត​សិស្ស​អត់​ចេះ​អាន​អក្សរ​ទេ ហើយ​កាល​ណោះ​ គឺ​ពិន័យ​សិស្ស​ចំនួន​០៧​នាក់ ​ស្រី​០៣​នាក់​ឲ្យ​ឈ​នៅ​លើ​​​ថ្ម​​នៅ​មុខ​ក្តា​ខៀន​បែរមុខ​រក​សិស្ស​ក្នុង​ថ្នាក់​៣០​នាក់ ​ស្រី​១១​នាក់ ​ហើយ​សិស្ស​រង​គ្រោះ​ឈរ​ខាងគេ​ក៏​ត្រូវ​សិស្ស​ឈ្មោះ​រុន​ សា​រ៉ាត់​បញ្ញា​ ហៅ​លាភ ​រត់​មក​សម្រាត​សិស្ស​ស្រី​ឈ្មោះ​ណា​ន ​ស៊ី​ម៉ី​ តែ​ម្តង​(​មិនមែន​ឲ្យ​ឈ​រលើ​តុ​គ្រូ​ ហើយ​លើកដៃ​ឡើង​លើ​ឲ្យ​សិស្ស​ប្រុស​សម្រាត​សិស្ស​ស្រី​របូត​សំពត់ ​និង​ខោ​ក្នុង​ដល់​កែង​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​ ​គឺ​នៅមាន​ខោ​ខូវប៊​យ​ត្រឹម​ភ្លៅ​ និង​មាន​អាវ​គ្រប​ជិត​មិន​អាក្រាត​កាយ​ឡើយ​​៕