ឃាត់​ខ្លួន​ មេ​ខ្យល់​៩នាក់ នាំ​ស្ត្រី​ខ្មែរ​ ទៅ​រៀបការ​នៅ​ចិន​​ និង​រំដោះ​ស្ត្រី​រង​គ្រោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន៧នាក់

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា មេ​ខ្យល់​នាំ​ស្ត្រី​ខ្មែរ​ទៅ​រៀប​ការ​នៅ​ប្រទេស​ចិន​ត្រូវ​បាន​នគរ​បាល​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​នៃ​ស្នង​ការ​ដ្ឋាន​រាជ​ធានីភ្នំពេញ​​ស្រាវ​ជ្រាវ​ឃាត់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់ចំនួន​៩នាក់ ​ក្នុង​នោះ​​មេ​ខ្យល់៥នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​នៅ​ចំណត​រថយន្តពេល​ពួក​គេ​បម្រុង​នាំ​ស្ត្រី​ខ្មែរ​៣នាក់​ទៅ​ប្រទេស​ចិន​ ​​រីឯ៤នាក់​ទៀត​ឃាត់​ខ្លួន​នៅ​ក្នុង​ផ្ទះ​លេខ​១៧៩C ផ្លូវ​២៥១ សង្កាត់​បឹង​សាឡាង​​ និង​រំ​ដោះ​ស្ត្រី​ខ្មែរ​បាន​៤នាក់​ទៀត​។

ប្រតិ​បត្តិ​ការ​នេះ​ធ្វើ​ឡើង​តាំង​ពី​ម៉ោង​៣​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៩ តុលា ដឹក​នាំសម្រប​សម្រួល​​ដោយ​លោក​ព្រះ​រាជ​អាជ្ញា​រង​ មាស ច័ន្ទ​ពិសិដ្ឋ​ និង​លោក​វរ​សេនីយ៍​ទោ កែវ ធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ ​ព្រម​ទាំង​លោក​វរ​សេនីយ៍​ត្រី ផាត់ ផល្លា នាយ​រង​ការិយាល័យ​។

សេចក្តី​រាយការណ៍​បាន​បន្ត​ថា ក្រៅ​ពីឃាត់​មនុស្ស​ សមត្ថ​កិច្ច​បាន​ដក​ហូត​ប្រាក់​ចំនួន​២១០​ដុល្លារ​ ប៉ា​ស្ព័រ​១ សៀវ​ភៅ​ស្នាក់​នៅ​៥​ក្បាល ទូរ​ស័ព្ទ​៣​គ្រឿង លិខិត​បញ្ជាក់​ទី​លំនៅ ​​លិខិត​បញ្ជាក់​នៅ​លីវ​មួយ​ចំនួន​ លិខិត​ពិនិត្យ​ឈាម លិខិត​អនុញ្ញាតឱ្យ​រៀប​ការ លិខិត​ខ្ចី​លុយ និង​រូប​ថត​មួយ​ចំនួន​ទៀត​។

សូមបញ្ជាក់ថា លំនៅឋាន​នៅ​សង្កាត់​បឹង​សាឡាងដែល​សមត្ថ​កិច្ច​ចុះ​ឆែក​ឆេរ​ឃាត់ខ្លួន​មេ​ខ្យល់​ជា​កន្លែង​សម្រាប់​ស្តុក​នារី​ៗ​មក​ពី​តាម​ខេត្ត​ទុក​នាំ​ទៅ​រៀបការ​នៅ​ចិន​៕

ឃាត់​ខ្លួន​ មេ​ខ្យល់​៩នាក់ នាំ​ស្ត្រី​ខ្មែរ​ ទៅ​រៀបការ​នៅ​ចិន​​ និង​រំដោះ​ស្ត្រី​រង​គ្រោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន៧នាក់
ឃាត់​ខ្លួន​ មេ​ខ្យល់​៩នាក់ នាំ​ស្ត្រី​ខ្មែរ​ ទៅ​រៀបការ​នៅ​ចិន​​ និង​រំដោះ​ស្ត្រី​រង​គ្រោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន៧នាក់
ឃាត់​ខ្លួន​ មេ​ខ្យល់​៩នាក់ នាំ​ស្ត្រី​ខ្មែរ​ ទៅ​រៀបការ​នៅ​ចិន​​ និង​រំដោះ​ស្ត្រី​រង​គ្រោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន៧នាក់
ឃាត់​ខ្លួន​ មេ​ខ្យល់​៩នាក់ នាំ​ស្ត្រី​ខ្មែរ​ ទៅ​រៀបការ​នៅ​ចិន​​ និង​រំដោះ​ស្ត្រី​រង​គ្រោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន៧នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត