​ខេត្តស្ទឹងត្រែង​ប្រារព្ធ​ខួប​លើក​ទី​១១ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ

​ដោយ​៖​ដេ​ង ម៉ា​វិ​ន​

​ខេត្តស្ទឹងត្រែង​៖​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ នៅ​សាលាខេត្ត​ស្ទឹងត្រែង​បានរៀបចំ​ពិធី​ប្រារព្ធ​ខួប​លើក​ទី​១១​ឆ្នាំ​នៃ​ការ​គ្រង​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច  ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ពិធី​ស្ថិតក្រោម​វត្តមាន​លោក កុល សំអុល អភិបាល នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​លោក លោកស្រី ក្រុមប្រឹក្សា​ខេត្ត ព្រះសង្ឃ អស់លោក លោកស្រី មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង​ផងដែរ​។​

​    ​តំណាង​មន្ត្រីរាជការ គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត លោក​បណ្ឌិត កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង សូម​ថ្វាយព្រះពរ​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​ខួប​លើ​ទី​១១ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះអង្គ សូម​ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិត​តម្កល់​ល់​លើ​ត្បូង ព្រះអង្គ​ទ្រង់​ព្រះរាជា​អនុញ្ញាត ដើម្បី​សូមក្រាបបង្គំទូល​ថ្វាយ ព្រះ​ពរជ័យ​សិរី​បវ​មហាប្រសើរ​សូម​ព្រះអង្គ​ទ្រង់មាន​ព្រះ​ជន្មាយុ​យឺនយូរ មាន​ព្រះ​សុខ​ភាពល្អ​បរិបូ​ណ៍ ព្រះកាយពល​រឹងមាំ​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ដើម្បី​ព្រះអង្គ​គង់​ជា​ម្លប់​ដ៍​ត្រជាក់​របស់​ប្រជារាស្ត្រ​ខ្មែរ​នៃ​នគរ​កម្ពុជា និង​សូម​ថ្វាយព្រះពរ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហមុនី​ចំពោះ​ព្រះរាជតួនាទី​ជា​ព្រះមហាក្សត្រ   នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

 ទូលបង្គំ​យើងខ្ញុំ​សូម​ប្ដេជ្ញាចិត្ត​យ៉ាង​មោះមុត​ថា នឹង​ដង្ហែ​តាម​ព្រះរាជ​តំរិះ​ដ៏​ភ្លឺស្វាង ប្រកបដោយ​គតិបណ្ឌិត​ឈ្លាសវៃ​របស់​ព្រះអង្គ ក្នុងការ​ដឹកនាំ​មាតុភូមិ​ឆ្ពោះទៅរក​ភាពសុខដុមរមនា និង​សំបូរ​រុង​

​រឿង ដូច​សម័យ​សង្គមរាស្ត្រនិយម ដែល​ដឹកនាំ​ដោយ​ព្រះ​វ​រាជបិតា គឺ​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម​សីហនុ ។​

​    ​ទូលព្រះបង្គំ​យើងខ្ញុំ​ទាំ​អស់​គ្នា​សូម​បួងសួង​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ​ព្រះមហាវីរក្សត្រ ព្រះ​វ​រាជបិតា​ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ សូម​ព្រះអង្គ​មេត្តាជួយ​បីបាច់​ថែរក្សា អភិបាល​ប្រោះព្រំ​សព្វ​សាធុកា​ពរជ័យ​គ្រប់យ៉ាង ថ្វាយ​ចំពោះ​ព្រះករុណា ជា​អង្គ​ម្ចាស់ ជាទីគោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់ ដើម្បី​នៅ​គង់ប្រថាប់​ជា​ម្លប់​ដល់​កូនចៅ​តរៀង​ទៅ​៕

​ខេត្តស្ទឹងត្រែង​ប្រារព្ធ​ខួប​លើក​ទី​១១ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ
​ខេត្តស្ទឹងត្រែង​ប្រារព្ធ​ខួប​លើក​ទី​១១ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ