លោកបណ្ឌិតប៉ែន ស៊ីម៉ន ចុះសំណេះ សំណាលជាមួយ សហភាព សហព័ន្ធ យុវជនកម្ពុជា នៅខេត្តកំពត

កំពត៖  លោកបណ្ឌិត ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ នៅឯទីស្នាក់ការ (សសយក)ខេត្តកំពត ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត បានចុះធ្វើការសំណេះសំណាល និងប្រគល់ សម្ភារៈសិក្សា ដល់ក្រុមយុវជន ដែលមានការចូលរួម ពីលោកអភិបាលខេត្ត ខូយ ឃុនហ៊ួរ ព្រមទាំងមន្ត្រី រាជការនៅជុំវិញទូទាំងខេត្ត សរុបប្រមាណ ៥០០នាក់។

លោកបណ្ឌិត ប៉ែនស៊ីម៉ន ស្នើឲ្យក្រុមយុវជន ចេះសាមគ្គីផ្ទៃក្នុងឲ្យបានល្អ ដើម្បីសម្រេចលទ្ធផល នៃគោលដៅ អ្វីដែលសង្គមជាតិត្រូវការ ហើយយុវជនទាំងអស់ ត្រូវចាប់ផ្តើមការតស៊ូ និងការតស៊ូនេះធ្វើដោយប្រសិទ្ធិភាព ដោយឆ្លងតាមការសិក្សា ស្រាវជ្រាវ។ លោកបណ្ឌិតបន្តទៀតថា មានតែយុវជនទេ ដែលស្នងសម្រាប់បន្តវេន នូវរាល់គ្រប់រូបភាពនៃការងាក្នុងសង្គម ដូច្នេះយុវជន ត្រូវតែបន្តការសិក្សា ស្រាវជ្រាវ និងខិតខំស្វែងយល់ ចាប់ពីពេលនេះតទៅ។

ក្នុងឱកាសនេះលោកបណ្ឌិត បែន ស៊ីម៉ន បានផ្តល់ថវិការចំនួន២៥លានរៀល ដល់ក្រុមយុវជននិងកុំព្យូទ័រ ចំនួន២០គ្រឿង និងសម្ភារៈពាក់ព័ន្ធសម្រាប់យុវជនសិក្សាមួយចំនួនជាច្រើនមុខទៀតផង៕