លោក ប៉ា សុជាតិវង្ស ចូលរួមសម្ពោធ អគារស្នាក់នៅ និង រោងរថក្រោះ រថពាសដែក ក្នុងបញ្ជាការ ដ្ឋានអង្គរក្ស

កណ្តាល ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្បាំ២០១៥នេះ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ រួមដំណើរអភិបាលរង មន្ត្រីសាលាក្រុង ព្រមទាំងអភិបាលខណ្ឌ ទាំង១២ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធអគារ ស្នាក់នៅ និង រោងដាក់គ្រឿងចក្រ ក្នុងបញ្ជាការដ្ឋានអង្គរក្ស នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

មេបញ្ជាការអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានជំរាបជូនគណ: អធិបតីពីស្ថានភាព និងតួនាទី់ របស់កងកម្លាំងបញ្ជាការដ្ឋានអង្គរក្សថា កងកម្លាំងអង្គរក្ស មានភារកិច្ចការពារថ្នាក់ដឹក នាំប្រទេស គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយកម្លាំងនេះ ក៏ជាសេនា ធិការផ្ទាល់ជូន គណ:បញ្ជាការ ឯកភាពរាជធានីភ្នំពេញ ដែលអភិបាលរាជធានី លោក ប៉ា សុជាតិវង្ស ជាប្រធាន ។ ជាមួយគ្នានេះ នាយឧត្តម សេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណដល់ លោកអភិបាលរាជធានីភ្នំពេញ ដែលបានអនុគ្រោះដល់ កងកម្លាំងអង្ករក្សរបស់លោកដែលបានប៉ះទង្គិចដល់ប្រជាជនតាមដងផ្លូវ ក្នុងការបំពេញ ភារកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ នាពេលកន្លងមក និងអរគុណដល់អភិបាល ខណ្ឌទាំង១២ ដែលបានយោគយល់ដល់កងកម្លាំងរបស់លោកផងដែរ ។

ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះលោកប៉ា សុជាតិវង្ស បានលើកឡើងថា នេះជាសមិទ្ឋផលថ្មីមួយទៀត របស់អង្គភាពអង្គរក្ស ។ ការសម្ពោធសមិទ្ឋផលនេះ ពិតជាមានអត្ថន័យណាស់ ដែលបានជ្រើសរើសយកថ្ងៃ ដែកប្រជាជនទូទាំងប្រទេស បានប្រារព្វខួបលើកទី១១ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះករុណា ព្រះមហាក្សត្ររបស់យើង ។ មិនតែប៉ុណ្ណោះ សមិទ្ឋផលនេះ ក៏ស្ថិតក្នុងបរិយាកាស ដែលប្រជាជនក្នុងរាជធានី ភ្នំពេញ ក៏ដូចនៅទូទាំងប្រទេស បាននិងកំពុងត្រៀមលក្ខណ: ដើម្បីប្រារព្ឋនូវបុណ្យជាតិ ៩វិច្ឆិកា និងបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែផងដែរ ។

លោក ប៉ា សុជាតិវង្ស  បានថ្លែងការកោតសរសើ ដល់មេញ្ជាការ នាយ-ពលទាហាននៃបញ្ជាការដ្ឋានអង្គរក្ស មានវីរភាពអង់អាចក្លាហាន ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងជាកំលាំងស្នូលក្នុងការ រក្សាការពារសន្តិសុខ សុវត្តិភាពជូន ថ្នាក់ដឹកនាំជាតិ  និង អន្តរជាតិ នាពេលកន្លងមក ។ ព្រមទាំងថ្លែងនូវការកោតសសរសើរ យ៉ាង ខ្លាំងនូវទឹកចិត្ត កសាងសមទ្ធិផលជាច្រើនក្នុង  បន្ទាយ គឺតាំងពីទីតាំងនេះ នៅជាបាតបឹងដ៏ជ្រៅ គ្មានផ្ទះ គ្មានអគារស្នាក់នៅនោះទេប៉ុន្តែ ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុន ហៀង បានប្រែក្លាយតំបន់បាត់បឹង ទាំងនេះអោយទៅជាទីតំបន់មានការរីកចំរើន យ៉ាងខ្លាំង ពោពេញទៅដោយអាគារ ដ៌ស្រស់ស្អាត់ ផ្លូវ កៅស៊ូ និង បេតុង ខ្វាត់ខ្វែងជាច្រើន ៕