សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សា អនុម័ត លើសេចក្តីស្នើច្បាប់ បោះឆ្នោតឃុំ-សង្កាត់ និងបទបញ្ជាផ្ទៃក្នុង នៅរដ្ឋសភា ព្រឹកស្អែក

ភ្នំពេញ ៖ រដ្ឋសភានឹងពិភាក្សា និងអនុម័ត លើសេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងសេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ស្អែកនេះ។

កិច្ចប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥នេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធាន រដ្ឋសភា ក្នុងនោះក៏មានការអញ្ជើញចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាផងដែរ។

ការធ្វើការកែប្រែចំពោះច្បាប់ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និង បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ត្រូវ បានធ្វើឡើងដោយក្រុមការងារគណបក្សជាប់ឆ្នោតទាំងពីរ ហើយបានបញ្ចប់កាលពីថ្ងៃទី០៩ ខែតុលា កន្លងទៅនេះ ៕

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សា អនុម័ត លើសេចក្តីស្នើច្បាប់ បោះឆ្នោតឃុំ-សង្កាត់ និងបទបញ្ជាផ្ទៃក្នុង នៅរដ្ឋសភា ព្រឹកស្អែក