ប៉ូលិស​ខេត្តសៀមរាប ឃាត់​ជនជាតិ​វៀតណាម ២​នាក់ បញ្ជូនទៅ​ប្រទេស​ដើម​វិញ​

​សៀមរាប: យោងតាម​រយៈ​ការធ្វើជំរឿន និង​គ្រប់គ្រង​ជនបរទេស​ស្របតាម​ផ្លូវច្បាប់ សមត្ថកិច្ច​ខេត្តសៀមរាប ឈានទៅ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន ២​នាក់​ថ្មី​ទៀត ហើយ​ពួកគេ នឹង​ប្រឈម​បញ្ជូន​ខ្លួន​ទៅកាន់​ប្រទេស​ដើម​វិញ​។ នេះ​បើ​យោង​អោយដឹងពី​លោក​ស្នងការរង ខេត្តសៀមរាប​មួយរូប និង​លោក​ប្រធានការិយាល័យ​អន្តោប្រវេសន៍ ខេត្តសៀមរាប បានអោយដឹង​នៅ​ថ្ងៃទី​២៧​តុលា​។​

​ជនជាតិ​វៀតណាម​ចំនួន ២​រូបនោះ ត្រូវបាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ១៦ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប ពីបទ​ស្នាក់នៅ​ខុសច្បាប់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​
​    ​
​លោក​វរសេនីយ៍ទោ ជា គឹម​សាន ប្រធានការិយាល័យ​អន្តោប្រវេសន៍​ខេត្តសៀមរាប បានអោយដឹងថា ជនជាតិ​វៀតណាម ២​នាក់​ខាងលើ មានឈ្មោះ ទី​១, ង្វៀង យ៉ាំង​ឡាន់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​កម្មករ​នេសាទ​និង​ម្នាក់ទៀត​ឈ្មោះ ង្វៀង យ៉ាំង​កាយ ភេទ ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​កម្មករ​នេសាទ​។​
​    ​
​បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ទាំង​២ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​បញ្ជូន​ទៅកាន់​ប្រទេស​ដើម​វិញ​។​

​សូមបញ្ជាក់ ដែរ​ថា មាន​ជនជាតិ​វៀតណាម​ជាច្រើន​នាក់ រួចមកហើយ ត្រូវបាន​គណៈកម្មការ​ជំរឿន​ក្រុមទី​១៨ ចុះ​ខេត្តសៀមរាប បានធ្វើ​ជំរឿន​លើ​ជនបរទេស ហើយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ស្នាក់នៅ​ខុសច្បាប់ ហើយ​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ដើម​វិញ​រួចហើយ​ផងដែរ​៕

ប៉ូលិស​ខេត្តសៀមរាប ឃាត់​ជនជាតិ​វៀតណាម ២​នាក់ បញ្ជូនទៅ​ប្រទេស​ដើម​វិញ​

ប៉ូលិស​ខេត្តសៀមរាប ឃាត់​ជនជាតិ​វៀតណាម ២​នាក់ បញ្ជូនទៅ​ប្រទេស​ដើម​វិញ​
​រូបភាពៈ  ខេត្តសៀមរាប​ឃាត់​ជនជាតិ​វៀតណាម​២​នាក់​បញ្ជូនទៅ​ប្រទេស​ដើម​វិញ​