អ្នក​មកពី​សៀមរាប ទៅ​ទិញ​ដី​នៅ​ឃុំ​ស្រយង់ សំរាប់​ធ្វើការ​ចម្ការ លួច​ដាំ​កញ្ឆា ត្រូវ​សមត្ថកិច្ច​កាប់បំផ្លាញ ដុតចោល​

​ព្រះវិហារ: ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​គ្រឿងញៀន​នៅតាម​មូលដ្ឋាន ជាពិសេស​ការរីក​រាល ដាល​ទៅដល់​តំបន់​ជនបទ​ដាច់ស្រយាល ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព និង​ស្របតាម​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ផង គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ បាន​រកឃើញ​ដើម​កញ្ឆា មានការ​លូតលាស់​ជាច្រើន​ដើម នៅ​ដីចម្ការ​មួយ​របស់​អ្នក​សៀមរាប ដែល​ទៅ​ទិញ​ដីចម្ការ នៅ​ឃុំ​ស្រយង់ ហើយ​ដាំ​កញ្ឆា​។
​    ​
​ទោះបី​ជាដើម​កញ្ឆា ដែលមាន​ការលូតលាស់​ល្អ មិន​ច្រើន​ដើម​ក្តី ប៉ុន្តែ​នោះ​ជា​អំពើ​ខុសច្បាប់ ដែល​អាជ្ញាធរ​មូលដ្ឋាន ត្រូវតែមាន​វិធានការ​បង្ក្រាប​ទៅតាម​ផ្លូវច្បាប់​។ ដើម​កញ្ឆា​ទាំងនោះ មាន​ចំនួន តែ ១១ ដើម​ប៉ុណ្ណោះ ប៉ុន្តែ​គុម្ព​នីមួយៗ មានការ​លូតលាស់ គួរ​ឲ្យ​ចាប់អារម្មណ៍ ដែល​ម្ចាស់​គេ​ដាំ ក្នុង​គោលបំណង​អាក្រក់​ណាមួយ​។ ដើម​កញ្ឆា​ទាំងនោះ ត្រូវបាន​កាប់ និង​ដុតបំផ្លាញ កាលពី​ថ្ងៃត្រង់​ទី ២៧ ខែតុលា ឆ្នាំ​២០១៥​កន្លងទៅនេះ​។​
​    ​
​មន្ត្រី​ប៉ុស្តិ៍​ឃុំ​ស្រយង់​បាន​និយាយថា ម្ចាស់​ចំការ​ខាងលើ​មានឈ្មោះ ហម ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ដោយ​គេ​ដឹងថា​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ខេត្តសៀមរាប ហើយ​បាន​ទៅ​ទិញ​ដីចម្ការ​មួយកន្លែង នៅ​ភូមិ​ស្រយង់​ត្បូង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តសៀមរាប ហើយ​នៅពេលនេះ ចម្ការ​របស់​ឈ្មោះ ហម គេ​បាន​ដាំ​សណ្តែកសៀង និង​បានទទួល​ផង​ជា​បណ្តើរៗ​ហើយ​។
​    ​
​អ្វីដែល​គេ​ចាប់អារម្មណ៍​នោះ គឺ​នៅពេលដែល​សណ្តែកសៀង​បាន​ទុំ ហើយ​ស្លឹក​បាន​ងាប់​អស់ ធ្វើ​ឲ្យ​ដើម​កញ្ឆា ដែល​ធំធាត់​នោះ លេចចេញ​នៅលើ​គោក ទើប​សមត្ថកិច្ច​ទទួល​ព័ត៌មាន ហើយ ក៏​ចុះទៅ​ធ្វើ​កំណត់ហេតុ​តាម​បញ្ជា​របស់​ថ្នាក់លើ ដោយបាន​កាប់ និង​ដុត​បំផ្លាញចោល​នៅ​ប៉ុស្តិ៍​រដ្ឋ បាល​ឃុំ​ស្រយង់​។​
​    ​
​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា មុន​ពេលដែល​សមត្ថកិច្ច​ទៅដល់​ម្ចាស់​ចម្ការ​បាន​រត់គេច ខ្លួន​បាត់ ហើយ​សមត្ថកិច្ច ក៏​សម្រេច​សុំ​យោបល់​ពី​ថ្នាក់លើ ហើយ​កាប់​ដើម​កញ្ឆា​នោះ និង​យកមក​ដុត​កំទេចចោល​នៅ​ស្នាក់ការ​ប៉ុស្តិ៍​រដ្ឋបាល​៕

អ្នក​មកពី​សៀមរាប ទៅ​ទិញ​ដី​នៅ​ឃុំ​ស្រយង់ សំរាប់​ធ្វើការ​ចម្ការ លួច​ដាំ​កញ្ឆា ត្រូវ​សមត្ថកិច្ច​កាប់បំផ្លាញ ដុតចោល​

អ្នក​មកពី​សៀមរាប ទៅ​ទិញ​ដី​នៅ​ឃុំ​ស្រយង់ សំរាប់​ធ្វើការ​ចម្ការ លួច​ដាំ​កញ្ឆា ត្រូវ​សមត្ថកិច្ច​កាប់បំផ្លាញ ដុតចោល​

អ្នក​មកពី​សៀមរាប ទៅ​ទិញ​ដី​នៅ​ឃុំ​ស្រយង់ សំរាប់​ធ្វើការ​ចម្ការ លួច​ដាំ​កញ្ឆា ត្រូវ​សមត្ថកិច្ច​កាប់បំផ្លាញ ដុតចោល​

​រូបភាព​៖​អ្នក​មកពី​សៀមរាប ទៅ​ទិញ​ដី​នៅ​ឃុំ​ស្រយង់ សំរាប់​ធ្វើការ​ចម្ការ លួច​ដាំ​កញ្ឆា​សមត្ថកិច្ច​កាប់បំផ្លាញ​ដុតចោល​៕​គូលែន​