កម្លាំង​នគរបាល​ក្រុង​សៀមរាប ក្រសោប​អ្នកលេង​ល្បែងស៊ីសង ៥ នាក់​

​សៀមរាប: កម្លាំង​នគរបាល​ក្រុង​សៀមរាប ដោយមាន​ការចូលរួម​សហការ​ពី​កម្លាំង​នគរបាល​រដ្ឋបាល​សង្កា​ត់​ស្លក្រាម បាន​ឆ្មក់​ចូលទៅ​បង្ក្រាប​ទីតាំង ដែលមាន​លួចលាក់​លេង ល្បែងស៊ីសង​ដុះ​ស្លែ ប្រភេទ​បៀ អាប៉ោង ដោយ​ខុសច្បាប់ និង​បាន​ឃាត់ខ្លួន​អ្នកលេង​បាន​ចំនួន ៥​នាក់ យកទៅ​សួរនាំ​។​
​    ​
​ហេតុការណ៍​នេះ បានធ្វើ​ឡើង នៅវេលា​ម៉ោង ៣ និង ៣០ នាទី​រសៀល ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​នឹង​ផ្ទះ​របស់​ឈ្មោះ ប៊ូល តែ​ម្ចាស់ផ្ទះ​ឈ្មោះ ប៊ូល បាន​រត់​គេចខ្លួនបាត់​។​
​    ​
​លោក​អនុសេនីយ៍ឯក នួន ស័ក្ក​ចំរើន​រិ​ទ្ធ អ​អិ​ការរង​នគរបាល​ក្រុង​សៀមរាប ទទួលបន្ទុក​ព្រហ្មទណ្ឌ បានអោយដឹងថា កម្លាំង​បានធ្វើការ​ឃាត់ខ្លួន​ក្រុម​អ្នកញៀន​លេងល្បែង​ស៊ីសង​ចំនួន ៥​នាក់ ក្នុងនោះ មាន​ស្រី​ម្នាក់ និង​ដកហូត​សម្ភារៈ​មួយចំនួន ដែល​ប្រើប្រាស់​ក្នុងការ​លេងល្បែង​ភ្នាល់​នេះ​ផងដែរ  ដោយឡែក​ម្ចាស់ផ្ទះ​ឈ្មោះ ប៊ូល បាន​រត់​គេចខ្លួនបាត់​។​
​    ​
​លោក​បាន​បន្តថា ទីតាំង​ខាងលើ បានធ្វើ​សកម្មភាព​លួចលាក់​លេងល្បែង​ស៊ីសង​ជាច្រើន​ខែ​មកហើយ​។​
​    ​
​ជនសង្ស័យ​ទាំង ៥​នាក់ ដែល​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ធ្វើការ​ឃាត់ខ្លួន ត្រូវបាន​កសាង​សុំ​ណុំ​រឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

​ដោយឡែក​ម្ចាស់​ទីតាំង ឈ្មោះ ប៊ូល ត្រូវបាន​កម្លាំង​នគរបាល បន្ត​នីតិវិធី​ធ្វើការ​តាម​ចាប់ខ្លួន យកមក​ផ្តន្ទាទោស នាពេលខាងមុខ​៕

កម្លាំង​នគរបាល​ក្រុង​សៀមរាប ក្រសោប​អ្នកលេង​ល្បែងស៊ីសង ៥ នាក់​

កម្លាំង​នគរបាល​ក្រុង​សៀមរាប ក្រសោប​អ្នកលេង​ល្បែងស៊ីសង ៥ នាក់​

កម្លាំង​នគរបាល​ក្រុង​សៀមរាប ក្រសោប​អ្នកលេង​ល្បែងស៊ីសង ៥ នាក់​
​រួប​ភាពៈ កម្លាំង​នគរបាល​ក្រុង​សៀមរាប ក្រសោប​អ្នកលេង​ល្បែងស៊ីសង​៥​នាក់​៕​គូលែន​