អគ្គលេខា​សមាគម​អ្នកសារព័ត៌មាន​អាស៊ាន ស្នើសុំ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បើក​សន្និសីទ​អ្នកសារព័ត៌មាន អាស៊ាន នៅ​ឆ្នាំ​២០១៥

ភ្នំពេញ​: លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានអនុញ្ញាត​ឲ្យ​លោក ប្រា​ស៊ីត សែង​រុងរឿង (Prasit Sangrungrueng) អគ្គលេខាធិការ​សមាគម​អ្នកសារព័ត៌មាន​អាស៊ាន ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ លោក​សុខ សុវណ្ណ​អគ្គលេខាធិការរង និង គណៈប្រតិភូ​អ្នកសារព័ត៌មាន ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ដើម្បី​ស្នើសុំ​បើក​សន្និសីទ​អ្នកសារព័ត៌មាន​ស៊ាន​ដ៏​ធំ​មួយ នៅ​កម្ពុជា នា​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០១៥ មុខ​នេះ​។​

​លោក Prasit Sangrungrueng បានស្នើ​សុំ​លោក រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ជា​គណៈអធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ការរៀបចំ​សន្និសីទ​អ្នកសារព័ត៌មាន​អាស៊ាន​ដ៏​ធំ នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំនេះ ដោយមាន​អ្នកសារព័ត៌មាន​មកពី​ប្រទេស​ថៃ មី​យ៉ាន់​ម៉ា ​វៀតណាម ឡាវ និង​កម្ពុជា ជា​ម្ចាស់ផ្ទះ​ប្រមាណ​ជាង ២០០ នាក់​។

​លោក Prasit បាន​ឲ្យ​ដឹងថា ក្នុង​សន្និសីទ​នោះ សមាគម​អ្នកសារព័ត៌មាន​អាស៊ាន នឹង​ជូន​ពាន​កិត្តិយស​ដល់​សម្តេចនាយក​រដ្ឋមន្ត្រី និង​ប្រគល់​ពានរង្វាន់​ដល់​អ្នកសារព័ត៌មាន​ឆ្នើម​ផងដែរ ដែល​ការធ្វើ​នេះ​ដូច​កាល​នៅ​ប្រទេស​ថៃ​កន្លងមក​។
 
​ជាការ​ឆ្លើយតប​នៅក្នុង​ឱកាស​នោះ លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា កម្ពុជា​​ទទួល​ការរៀបចំ​ធ្វើ​ដោយ​រីករាយ​ជួយ​សហការ​ជានិច្ច​ដោយ​ចេញ​ទីកន្លែង​ស្នាក់នៅ ម្ហូបអាហារ កន្លែង​ប្រជុំ ហើយ​កំពុង​ឲ្យ​ក្រុមការងារ​កំណត់​ថ្ងៃ​ច្បាស់លាស់​ដើម្បី​ស្នើសុំ​ទៅ​​សម្តេចនាយក​រដ្ឋមន្ត្រី​អនុញ្ញាត​តាម​ការគួរ​។

​លោក Prasit Sangrungrueng បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ទៀតថា “​សមាគម​សារព័ត៌មាន​អាស៊ាន គឺ​កើតឡើង​ដោយសារតែ​ថៃ​និង​ខ្មែរ នៅ​ប្រទេស​ថៃ មាន​សមាគម​ចំនួន​ជាង ១០០ ចូលរួម​ព្រមទាំង​នៅ​ប្រទេស​កម្ពុជា ភូមា វៀតណាម និង​ឡាវ ក្នុងនោះ​ប្រទេស​កម្ពុជា មាន​សមាគម​ចំនួន​ជាង ៣០ ហើយ​បាន​សហការគ្នា​ដោះស្រាយ​នូវ​បញ្ហា​ជាច្រើន​ក្នុង​រយៈពេល​ជាង ៥ ឆ្នាំ​មកនេះ​។  

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា “​កម្ពុជា​ចង់​ឲ្យ​ទំនាក់ទំនង​នេះ កាន់តែ​ល្អ និង​ដើម្បី​ឲ្យ​វិជ្ជាជីវៈ​របស់​យើង កាន់តែ​រីកចម្រើន​ថែមទៀត​”៕