រយៈ​ពេល​១​សប្តាហ៍​អាវុធ​ហត្ថ​រាជ​ធានី​ឃាត់​ខ្លួន​ជន​សង្ស័យ​ពាក់​ព័ន្ធ​គ្រឿង​ញៀន​បាន​៤២​នាក់​

​រាជ​ធានី​ភ្នំពេញ​ ៖ ឆ្លង​តាម​ការ​ស៊ើប​អង្កេត​ និង​ស្រាវ​ជ្រាវ​ រួម​ទាំង​ប្រើ​ប្រាស់​វិធាន​ញុះ​ញង់​ផង​នោះ​ ក្នុង​រយៈ​ពេល​តែ​១​សប្តាហ៍​​កន្លង​ទៅ​ កម្លាំង​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ចំនួន​៤២​នាក់ និង​ថ្នាំ​ញៀន​៥៧​កញ្ចប់ ព្រម​ទាំង​សម្ភារ​សេព​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ។

លោក​វរ​សេនីយ៍​ទោ ប៉ាន់ សុភាព នាយ​ការិយា​ល័យ​ស្រាវ​ជ្រាវ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៩ តុលា នេះ​ ជន​សង្ស័យ​ទាំង​៤២​នាក់​នោះ​តុលាការ​មិន​ទាន់​បញ្ចប់​ការ​សាក​សួរ​នៅ​ឡើយ​ទេ​។

លោក​ប៉ាន់ សុភាព​ បន្ត​ថា ក្រុម​ជន​សង្ស័យ​ទាំង​នោះ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថតាម​បណ្តា​ខណ្ឌ​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​បង្ក្រាប​ផ្សេងៗ​ពី​គ្នា​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព