ចាប់មិនចេះអស់នៅ​ភូមិត្រពំាងឈូក ​! មុននេះបន្តិចឃាត់ខ្លួន​មុខសញ្ញាប្រើបា្រស់​និងជួញដូរគ្រឿងញៀន​៣២នាក់ទៀត

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងថា​ មុខសញ្ញាប្រើបា្រស់និង​ជួញដូរគ្រឿងញៀនចំនួន៣២នាក់ ​បានត្រូវ​កងកម្លំាងប្រឆាំង​គ្រឿងញៀនរាជធានី​ភ្នំពេញសហការ​ជាមួយអាជ្ញាធរមូលដ្ឋានឃាត់ខ្លួន​ នៅក្នុងភូមិត្រពំាងឈូក​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ ។

សេចក្តីរាយការណ៍បានបន្តថា ​ការចុះបង្រ្កាបនៅ​ម៉ោង២និង៣០នាទី​រសៀលថ្ងៃទី២៩ ​តុលានេះដែរ ​សមត្ថកិច្ចក៏បានរឹបអូស​បានវត្ថុតាងឧបករណ៍​​ប្រើបា្រស់គ្រឿងញៀន​មួយ​ចំនួនទៀត ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព ៕