ពិធី​ប្រណាំង​ទូក​.ង​សាក​ល្បង​នៅ​ខេត្ត​កណ្តាល​ចាប់​ផ្តើម​ហើយ​រសៀល​នេះ​

ខេត្ត​កណ្តាល​ ៖ ពិធី​ប្រណាំង​ទូក​.ង​សាក​ល្បង​នៅ​ខេត្ត​កណ្តាល​បាន​ចាប់​ផ្តើម​ដំណើរ​ការ​អុំ​ប្រណាំង​នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៩ តុលា ដោយ​មាន​ទូក​.ង​ចំនួន​៩​គូ​ស្មើ​១៨​ទូក​ចូល​រួម​អុំ​ប្រណាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែល​វេទិកា​ទូក​ត្រូវ​បាន​រៀប​ចំ​នៅ​ជាប់​មាត់ច្រាំង​ទន្លេ​ក្រុង​តា​ខ្មៅ​ ក្រោម​អធិបតី​ភាព​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ប៊ិន ឈិន និង​មានការ​អញ្ជើញ​ចូល​រួម​ពី​អភិ​បាល​ខេត្ត ក្រុង ស្រុក និងមន្ត្រី​ជុំ​វិញ​សាលា​ខេត្ត​ជា​ច្រើន​រូប​ទៀត។

ការ​ប្រណាំង​ទូក​.ង​សាក​ល្បង​​នេះ​​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​មាន​ភាព​អធិក​អធម​ជាង​ឆ្នាំ​មុន​ៗ​ដែល​សាលា​ខេត្ត​កណ្តាល​បាន​រៀប​ចំ​ពិធី​នេះ​ឡើង​​ដើម្បី​ប្រកួត​ប្រណាំង​​​​​​ចង់​ដឹង​ពី​បច្ចេក​ទេស​ និង​សមត្ថ​ភាព​របស់​កីឡាករ​ទូក​.ង​ត្រៀម​ទៅ​ប្រកួត​ជា​លក្ខណៈ​ប្រពៃ​ណីជាតិ​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព