លោកគ្រូ ដែលរងការ ចោទប្រកាន់ថា ដាក់ទណ្ឌកម្ម ឲ្យសិស្សប្រុស សម្រាតសំពត់ សិស្សស្រី ក្នុងថ្នាក់រៀន បានចេញមុខ បកស្រាយហើយ (មានវីដេអូ)

ខេត្តស្វាយរៀង៖ កាលពីពេលថ្មីៗនេះ លោកគ្រូបង្រៀនម្នាក់ ដែលរងការចោទប្រកាន់ថា បាន ឲ្យសិស្សប្រុស សម្រាតសំពត់សិស្សស្រី ក្នុងថ្នាក់រៀន បានចេញមុខបកស្រាយ រឿងហេតុគ្រប់បែបយ៉ាង តាមរយៈវីដេអូឃ្លីប ខ្លីមួយខ្សែ។

លោកគ្រូ ដែលរងការ ចោទប្រកាន់ថា ដាក់ទណ្ឌកម្ម ឲ្យសិស្សប្រុស សម្រាតសំពត់ សិស្សស្រី ក្នុងថ្នាក់រៀន បានចេញមុខ បកស្រាយហើយ (មានវីដេអូ)
លោកគ្រូ ដួង សានេត ដែលរងការចោទប្រកាន់

គួររំលឹកផងដែរថា លោកគ្រូ ដួង សានេត ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ជា​គ្រូបង្រៀន​ថ្នាក់​ទី​២​ នៅសាលា​បឋម​សិក្សា​ ហ៊ុន​សែន​វត្ត​ថ្មី ស្ថិត​នៅ​ភូមិ​តា​បោង​ ឃុំ​សង្កែ​ ស្រុក​រំដួល​ ខេត្តស្វាយរៀង បានរងការចោទប្រកាន់ថា បានដាក់​ទណ្ឌកម្ម​ សិស្ស​ស្រី​ម្នាក់ អាយុ​១១​ឆ្នាំ ​ឲ្យឡើងឈ​រ លើ​តុ​ក្នុង​ថ្នាក់រៀន ​ហើយ​ឲ្យ​លើកដៃ​ ឡើង​លើ ​បែ​រមុខ​រក​មិត្ត​រួម​ថ្នាក់​​​ រួច​ប្រើ​ឲ្យ​សិស្ស​ប្រុស​ សម្រាត​សំពត់​ និង​ខោ​ក្នុង​ របូត​ដល់​កែងជើង ​និង​បញ្ជា​មិត្ត​រួម​ថ្នាក់​ ឲ្យមើល និង​សើច​លេងសប្បាយ ដែលហេតុការណ៍នេះ បានកើតឡើង ​កាលពី​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ២០១៥​ វេលា​ម៉ោង​៩​ និង​១០​នាទី​ព្រឹក កន្លងទៅ។

ទោះបីជាយ៉ាងណាក៏ដោយ លោកគ្រូ ដួង សានេត បានចេញមុខ តាមរយៈវីដេអូឃ្លីប ខ្លីមួយខ្សែ ដោយបានបកស្រាយ យ៉ាងច្បាស់លាស់ និងច្រានចោល ចំពោះការចោទប្រកាន់ ទៅលើរូបគាត់ ទៀតផង។

សូមស្តាប់ការបកស្រាយ របស់លោកគ្រូ ដួង សានេត ទាំងអស់គ្នា៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត