សេដ្ឋី​ហុងកុង​ម្នាក់​ត្រូវ​រំដោះ​ចេញពី​ក្រុម​ចាប់ជំរិត ក្រោយបង្ខាំងជាង១ខែ

​តៃវ៉ាន់​៖​មហាសេដ្ឋី​ក្រុមហ៊ុន​ប្រេង​ហុងកុង​ម្នាក់​ត្រូវបាន​ប៉ូលិស​រំដោះ​ចេញពី​ក្រុម​ចាប់ជំរិត​បានសំរេច​ដោ​យ​សុវត្ថិភាព បន្ទាប់​យកទៅ​បង្ខាំង​ទុក​នៅក្នុង​ទឹកដី​នៃ​កោះ​តៃវ៉ាន់​នាពេល​កន្លងទៅ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន BBC​។​

​បើ​យោងតាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា លោក Huang Yu-kun ដែល​គេ​ច្រើន​ស្គាល់​ឈ្មោះថា Wong Kwan ជា​ម្ចាស់​ក្រុមហ៊ុន​ប្រេង Pearl Oriental  បានធ្វើ​ដំណើរ​ទៅពិនិត្យ​ព្យាបាល​ជំងឺ នៅ​កោះ​តៃវ៉ាន់ ខណៈនោះ​ក៏ត្រូវ​មនុស្ស​មួយក្រុម​ចាប់ជំរិត​យកទៅ​ឃុំ​រយ​:​ពេល​ជាង​១​ខែ កន្លងទៅ មុនពេល​ប៉ូលិស​រំដោះ​បានសំរេច កាលពីពេល​ថ្មីៗ​នេះ​។ ប្រភព​ដដែល​បញ្ជាក់ថា ជនសង្ស័យ​ចំនួន​១២​នាក់​ត្រូវបាន​ចាប់ខ្លួន​។​

​គួរ​បញ្ជាក់ថា លោក Wong ត្រូវបាន​គេ​ចាប់ជំរិត កាលពី​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ផ្លូវ Xindian ទីក្រុង​តៃប៉ិ ដោយ​មនុស្ស​មួយក្រុម ជិះឡាន ២​គ្រឿង និង​ក្រោយមក​បាន​ទារ​ថ្លៃ​លោះ​ខ្លួន​ប្រមាណ​៩​លាន​ដុល្លារ​អាមេរិក​៕

សេដ្ឋី​ហុងកុង​ម្នាក់​ត្រូវ​រំដោះ​ចេញពី​ក្រុម​ចាប់ជំរិត ក្រោយបង្ខាំងជាង១ខែ