ស្នងការ ខេត្តបន្ទាយមានជ័យ និងក្រុមការងារ ចុះសួរសុខទុក្ខ និងផ្តល់ថវិកា ជូនអតីតនគរបាល ដែលកំពុងមានជំងឺ

បន្ទាយមានជ័យ : សម្រាប់មន្រ្តីនគរបាល នៅខេត្តបន្ទាយមានជ័យ ដែលបានចូលនិវត្តន៍ទាំងអស់ ហើយធ្លាក់ខ្លួនឈឺ តែងតែទទួលបានការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភ ជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ជាពិសេសស្នងការនគបាល ខេត្តបន្ទាយមានជ័យតែម្តង។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥នេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការរងមួយចំនួនរបស់ខ្លួន បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនិងថវិកា ទៅប្រគល់ជូនអតីតមន្រ្តីនគរបាល២រូប ដែលកំពុងមានជំងឺ សម្រាលព្យាបាល។

សម្រាប់លោក ឆាយ ធាយ ជាមន្រ្តីនគរបាលចូលនិវត្តន៍ ត្រូវបានលោកឧត្តមសេនីយ៍ស្នងការ បាននាំយកថវិកា ចំនួន៧៥ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ជូនដល់លំនៅឋាន ដើម្បីយកទៅប្រើប្រាស់ តាមតម្រូវការរបស់ខ្លួន ជាពិសេសនោះគឺ សម្រាប់ព្យាបាលជំងឺ ។

ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ ស្នងការរងនគបាលរបស់លោក ក៏បានដឹកនាំក្រុមការងារ យកថវិកា ចំនួន២០ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគ ជូនលោក កាយ ផល ដែលកំពុងតែមានជំងឺផងដែរ។

នៅចំពោះមុខ អតីតនគរបាលរបស់ខ្លួន លោកឧត្តមសេនីយ៍ស្នងការ បានលើកឡើងពីការគិតគូរ គ្រប់ពេលវេលាពីប្រមុខ នៃរាជដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ចំពោះអតីតយុទ្ធ ដែលធ្លាប់ចូលរួមបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ នាពេលកន្លងទៅ ហេតុដូច្នេះហើយ សម្តេចតេជោ បានផ្តាំផ្ញើដល់ មន្រ្តីទាំងអស់ មិនត្រូវមើលរំលងពីអតីតមន្រ្តីទាំងនេះឡើយ។

លោកស្នងការបានបន្តទៀតថា ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការណែនាំពីអគ្គស្នងការនគរបាលជាតិ ក៏ដូចជា អភិបាលខេត្ត ជាពិសេស លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ ត្រូវធ្វើការងារជាប្រចាំ និងគិតគូរចំពោះអតីតយុទ្ធជន គ្រប់ទីកន្លែង កុំឲ្យ ពួកគាត់រងទុក្ខវេទនា ដោយប្រការណាមួយ ជាពិសេសពេលមានជំងឺតែម្តង៕