សាលា ខេត្តកំពង់ធំ រៀបចំពិធីបុណ្យ ខួបលើកទី១១ នៃការគ្រង ព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះមហាក្សត្រ

កំពង់ធំ៖ នៅសាលាខេត្តកំពង់ធំ ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ រៀបចំពិធីបុណ្យខួបលើកទី១១ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សា និងលោក អ៊ុត សំអន អភិបាលនៃគណៈអភិបាលខត្តកំពង់ធំ។ ក្នុងឱកាសនោះដែរ គេសង្កេតឃើញ លោកសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។

រយៈពេល ១១ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិ (២៩ តុលា ២០០៤-២៩ តុលា ២០១៥) បន្តពីព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបំពេញព្រះរាជបូជនីយកិច្ច ក្រោមរដ្ឋធម្មនុញ្ញកម្ពុជា យ៉ាងខ្ជាប់ខ្ជួន និងបាននាំមកនូវម្លប់ ដ៏ត្រជាក់ត្រជុំ និងសិរីសួស្តី ជូនប្រជារាស្រ្តរបស់ព្រះអង្គទូទាំងព្រះនគរ តាមព្រះរាជលំអានរបស់ព្រះរាជបិតា។

ក្នុងឱកាស គ្រងព្រះបរមរាជសម្បត្តិ រយៈពេល១១ឆ្នាំ ព្រះមហាក្សត្រ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងច្រើន ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ជាពិសេសលើវិស័យសង្គមកិច្ច។ ព្រះអង្គតែងតែបំពេញ ព្រះរាជសកម្មមនុស្សធម៌ ដោយព្រះរាជទានថវិកាផ្ទាល់ព្រះអង្គ ទៅក្នុងមូលនិធិកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងសាងសង់នូវសមិទ្ធផលនានាដូចជា មន្ទីរពេទ្យ និងសាលារៀនជាដើម។

ក្រៅពីការផ្តល់ ព្រះរាជអំណោយក្នុងមូលនិធិ របស់កាកបាទក្រហមហើយនោះ ព្រះអង្គតែងតែយាងចុះទៅដល់ផ្ទះប្រជាពលរដ្ឋ ដែលខ្វះខាត និងក្រខ្សត់នៅតាម ទីជនបទ ដាច់ស្រយាលឆ្ងាយៗ ដើម្បីព្រះរាជទានទ្រព្យសម្បត្តិផ្ទាល់ព្រះអង្គ ដោះទុក្ខលំបាករបស់ប្រជារាស្រ្ត។

ក្នុងឱកាសដ៏ឧដុង្គឧត្តមថ្លៃថ្លានេះ អាជ្ញាធរខេត្ត ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ សូមព្រះរាជានុញ្ញាត សម្តែងនូវអំណរសាទរ ដោយក្តីរំភើបរីករាយ និងសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រៃ ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី វិបុលសុខ បវរមហាប្រសើរ ថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រមទាំង ព្រះញាតិវង្សានុវង្ស សូមប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕