នារី​ម្នាក់ ត្រូវ​ចោរប្លន់​ក្នុង​ជណ្តើរយន្ត​វាយ​ធ្វើបាប​យ៉ាង​ព្រៃផ្សៃ (​មាន​វីដេអូ​)

Sanofi

​សម្រាប់​នារីៗ បើ​ចូល​ជណ្តើរយន្ត​តែម្នាក់ឯង​ត្រូវ​ប្រយ័ត្នប្រយែង ព្រោះ​មាន​ក្រុមចោរ​មួយចំនួន​បាន​បង្វែរ​ទិស​តាម​ប្លន់​ទាំង​ក្នុង​ជណ្តើរយន្ត​វិញ​ហើយ​។ តួរ​យ៉ាង​ដូចជា នារី​ម្នាក់នេះ​ត្រូវ​ក្រុមចោរ​ដើរ​តាម​រហូត ឆ្លៀតពេល​នាង​ចូលក្នុង​ជណ្តើរយន្ត​គ្មាន​មនុស្ស​មកជា​មួយ ចោរ​ទាំងពីរ​នាក់​ក៏​ធ្វើ​សកម្មភាព​ចាប់វាយ​នាង និង ដណ្តើមយក​កាបូប​។​


​ដោយសារ​មិន​ដាច់ចិត្ត​ពី​ទ្រព្យសម្បត្តិ​ក្នុង​កាបូប នាង​បាន​ព្យាយាម​ចាប់​ទាញយក​កាបូប​មកវិញ តែ​បែរជា​ត្រូវ​ពួកចោរ​រួមគ្នា​ទាត់​ផង​ធាត់​ផង  រួច​ចាប់​នាង​អូសទាញ​ចេញ​ក្រៅ​វាយ​រហូត​សន្លប់​បាត់បង់​ស្មារតី​។​


​គួរបញ្ជាក់​ផងដែរ នារី​រងគ្រោះ​ម្នាក់នេះ​មាន​អាយុ ២៤ ឆ្នាំ ហើយ ហេតុការណ៍​បានកើត​ឡើង​ក្នុង​អគារ​ដែល​នាង​រស់នៅ ពេលដែល​នាង​ត្រឡប់មកវិញ​វេលា​ម៉ោង ១១ យប់​៕ ខេ​រី​
(​ប្រភព​៖ អ័​រ​រៀន​ធ​ល ដេលី​)

Related