កែវ នីសា៖ ម្តាយ​បិទផ្លូវ​ស្នេហ៍​ឧកញ៉ា​

Sanofi

​ទោះបីថា​តារា​ទូរទស្សន៍ កែវ នីសា នៅតែ​មិន​ទទួលស្គាល់​ស្នេហ៍​លោក​ឧកញ៉ា​មានទ្រព្យ​តាម​ជួយ​ជ្រោមជ្រែង​ក៏ពិតមែន ប៉ុន្តែ​ទង្វើ និង ពាក្យសម្តី​របស់​នាង​ហាក់​មិន​ដូចគ្នា​សោះ ព្រោះ​ថ្មីៗ​នេះ​ល្បី​ថា ស្រី​ស្អាត កែវ នីសា កំពុងតែ​ពិបាក និង ព្រួយចិត្ត​សាជាថ្មី​ទៀត​ពី​រឿង​ស្នេហ៍​អាថ៌កំបាំង​នេះ ដោយសារ​ក្រុមគ្រួសារ​របស់​នាង​បាន​រារាំង យោង​លើ​ហេតុផល​ថា ការ​បង្កាត់ភ្លើង​ស្នេហ៍​នេះ​ហាក់​គ្មាន​លទ្ធផល​វែងឆ្ងាយ​ឡើយ ។​

​ ​

​កន្លងមក​នៅក្នុង​ចង្កោម​អ្នកសិល្បៈ និង មជ្ឈដ្ឋាន​ខាងក្រៅ​ខ្លះ​សុទ្ធតែ​បានដឹងថា កែវ នីសា បាន​សាង​ស្នេហ៍​ជាមួយ​លោក​ឧកញ៉ា​មានទ្រព្យ​មា្ន​ក់ ដែល​ឧកញ៉ា​ម្នាក់​នោះ​ស្រឡាញ់​នាង​ខ្លាំងណាស់ មិន​ចង់ឱ្យ​នាង​ធ្វើ​អ្វី​ឡើយ​ដោយ​គេ​នឹង​ផ្តល់​គ្រប់បែបយ៉ាង​ដល់​នាង ។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មិនដឹងថា​ចំណង​ស្នេហ៍​លាក់​មុខ​មួយ​នេះ​ទៅមុខ​រួច​ឬ​យ៉ាងណាទេ ស្រប​ពេលដែល​ម្តាយ​របស់​តារា​ស្រី​រូបនេះ​ជំទាស់ និង មិន​គាំទ្រ​នោះ ។

​ព័ត៌មាន​ដែល​ល្បី​ខាងលើនេះ បើតាម​ប្រព​ភ​ខ្សឹបខ្សៀវ​ក្នុង​រង្វង់​សិល្បៈ​ដែល​នៅ​ជិតដិត​នឹង​តារា​ស្រី​ពូកែ​កូរ​រូបនេះ​បានឱ្យដឹងថា ជារឿយៗ​ក្រុមគ្រួសារ ក៏ដូចជា​ម្តាយ​របស់​នាង​ផ្ទាល់​បាន​ពន្យល់​ដាស់តឿន​នាង​ឱ្យ​ប្រុងប្រយ័ត្ន និង កុំ​ទោរទន់​ចិត្ត ដាក់ចិត្ត​ដាក់​កាយ​ផ្ញើ​វាសនា​លើ​ទៅលើ​លោក​ឧកញ៉ា​នោះ​ខ្លាំងពេក ព្រោះ​ពួកគេ​មិន​ចង់ឃើញ​នាង​ជួបនឹង​ជីវិត​ស្នេហ៍​បរាជ័យ​ម្តង​ហើយ​ម្តង​ទៀតឡើយ ។ បើតាម​ដឹង ព័ត៌មាន​ដែល​ទទួលបាន​នេះ​ហាក់ជា​សារ​មួយ​របស់​ម្តាយ កែវ នីសា ជំទាស់ និង រារាំង​បិទផ្លូវ​មិនឱ្យ​នាង​ទៅ​ប្រឡូកប្រឡាក់​នឹង​ស្នេហ៍​ដែល​មិន​អាចមាន​ផ្លែផ្កា​នេះ ព្រោះ​បើ​មើលទៅ​នាង​ប្រហែលជា​មិន​បានទទួល​កិត្តិយស​ពេញលេញ​ពី​លោក​ឧកញ៉ា​ម្នាក់​នោះឡើយ ដោយហេតុថា​លោក​ឧកញ៉ា​ដែល​ល្បី​ស្រឡាញ់ កែវ នីសា ក៏​មិនមែន​បុរស​នៅ​ទំនេរ​ដែរ គឺ​គេ​មាន​ប្រពន្ធ​កូន​រួចទៅហើយ ហើយ​គេ​ក៏​ស្រឡាញ់​ប្រពន្ធ​កូន​គេ​ដែរ ។ គួរ​កត់សម្គាល់ថា មួយរយៈ​នេះ កែវ នីសា ហាក់​មិនសូវ​សប្បាយចិត្ត​ទេ ទោះបីជា​ការបង្ហាញ​ខ្លួន​របស់​នាង​លើ​ឆាក​តន្ត្រី​មហា​គ្រួសារ KAP នៅ​ស្ថានីយទូរទស្សន៍ CNC ឃើញថា​នាង​បាន​បង្ក​ភាពសប្បាយ​រីករាយ​យ៉ាណា​ក្តី ប៉ុន្តែ​ក្នុង​ចិត្ត​ហាក់​បង្កប់​នូវ​ភាព​សោកសៅ និង ទុក្ខព្រួយ ហើយ​មានពេលខ្លះ​នាង​ក៏​អវត្តមាន​ពី​កម្មវិធី​ដែរ មិនដឹងថា​មកពី​បញ្ហា​នេះ​ឬ​យ៉ាងណាទេ ។

គួររំឭកថា តារា​ស្រី​ដែល​ចាប់បាន​តំណែង​តួឯក​ក្នុង​រឿង​ភាគ​ជា​បន្តបន្ទាប់​រូបនេះ​បាន​ភប់ប្រសព្វ​នឹង​រឿង​ស្នេហ៍​មិន​សមប្រកប​ជា​ច្រើនដង​រួចមកហើយ ដោយ​បន្ទាប់ពី​នាង​លែងលះ​អតីត​ស្វាមី​រួចមក ក៏មាន​ព័ត៌មាន​ថា​នាង​បាន​ជួប​ស្នេហ៍​ថ្មី​ដែល​គេ​ស្គាល់​ថា​ជា​អង្គរក្ស​មានទ្រព្យ​សម្បត្តិ​ម្នាក់​នៅ​ភ្នំពេញ ហើយ​ស្របគ្នា​នោះ​ក៏មាន​លេច​ធ្លាយ​ថា​នាង​បាន​បង្កើត​ចំណង​ស្នេហ៍​ជាមួយ​បុរស​សង្ហា​មាន​មន្ត​ស្នេហ៍ លឹម ជា​ឡាយ ប៉ុន្តែ​សុខៗ​ក៏​ស្រាប់តែ​ស្ងាត់​ទៅវិញ ដោយ​ល្បី​ថា​មកពី​មាន​ស្នេហ៍​លោក​ឧកញ៉ា​នេះ​ចូល​ជ្រៀតជ្រែក ។​
​សម្រាប់​ព័ត៌មាន​ដែល​ល្បី​នេះ កែវ នីសា ហាក់​មិនបាន​ផ្តល់​ពន្លឺ​ណាមួយ​ឱ្យគេ​ដឹង​ច្បាស់​ថា​ជា​ការពិត​ឬ​យ៉ាងណា​នៅឡើយ ។​

​បើ​ងា​កមក​ខាង​ការងារ​សិល្បៈ​ឯណេះ​វិញ​ឃើញថា ស្រី​ស្អាត​សម្តី​ស្រទន់​មាន​មន្ត​ស្នេហ៍​នេះ​ហាក់​មាន​យីអ៊ុន​ខ្លាំងណាស់ ទោះបីជា​មិនមាន​សកម្មភាព​ក្នុង​ខ្សែភាពយន្ត​ភាគ​ក៏ដោយ ប៉ុន្តែ​ថ្មីៗ​នេះ​នាង​ទើបតែ​ចាប់បាន​តំណែង​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ថ្មី​សន្លាង​មួយ​របស់​ស្ថានីយទូរទស្សន៍ CNC បន្ថែម​ពីលើ​ការងារ​ចាស់​នៅ​ស្ថានីយទូរទស្សន៍ CTN និង​MyTV គឺ​កម្មវិធី​តន្ត្រី​មហា​គ្រួសារ KAP ៕ អា​ទីល​
​ 

Related