តើ G-Dragon ពិត​ជាមាន​ស្នេហា​ជាមួយ Taeyeon មែន​ទេ ?

Sanofi

​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ពាក្យ​ចចាមអារ៉ាម​និយាយ​ពី​ក្តី​ស្នេហា​កើត​ថ្មី​រវាង​ប្រធាន​ក្រុម Big Bang លោក G-Dragon និង ប្រធាន​ក្រុម​ចម្រៀង​នារី​ល្បី Girls’Generation នាង Taeyeon បាន​បង្ហោះ​សុះសាយ​ពាសពេញ បណ្តាញ​អី​ុ​ន​ធឹ​រ​ណេ​ត ក៏​ថ្មីៗ​នេះ អ្នកនាំពាក្យ​របស់​ពួកគេ​ទាំងពីរ​ក៏បាន​បញ្ចេញ​សកម្មភាព​យ៉ាង​រហ័ស ឆ្លើយតប នឹង​បញ្ហា​ទំនាក់ទំនង​នេះ ។​

​វា​ពិតជា​ព័ត៌មាន​មួយ​ធំ និង ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទៅលើ​អ្នកគាំទ្រ ក៏ដូចជា​ក្នុង​វិស័យ​សិល្បៈ តែ​យ៉ាងណាក្តី អ្នកនាំពាក្យ​បានបង្ហាញ​ប្រាប់ថា រឿងនេះ​គ្រាន់តែ​ជា​រឿងប្រឌិត​ឡើង​ប៉ុណ្ណោះ ហើយ​បាន​ប្រាប់ថា សូម្បីតែ​ភស្តុតាង​បន្តិច​ក៏​គ្មាន ដោយ​គ្រាន់តែ​ចង់​បង្កើត​អត្ថបទ​មួ​យមក​ជជែក​វែកញែក​ប៉ុណ្ណោះ ។​

គួរ​បញ្ជាក់ដែរថា ពាក្យ​ចចាមអារ៉ាម​រឿងរ៉ាវ​ស្នេហា​រវាង G-Dragon និង Taeyeon បាន​ល្បី​តៗ​គ្នា បន្ទាប់ពី G-Dragon បាន​បែកបាក់​ស្នេហា​ជាមួយ​មិត្តស្រី​ដែលជា​តារា​ម៉ូ​ដែល​កាលពីពេល​ថ្មី​នេះ រីឯ​នាង Taeyeon ក៏​ទើប នឹង​បែក​គ្នា​ជាមួយ​សង្សារ​កាលពី​ខែកញ្ញា ៕
​ថា​វរិ​ទ្ធ​
​ 

  

Related