ប្រធាន FIFA៖ រុស្ស៊ី ទទួលបានសិទ្ធិធ្វើ ម្ចាស់ផ្ទះ World Cup 2018 មុនបោះឆ្នោត

ស្វីស៖ ប្រធាន FIFA បណ្តោះអាសន្នលោក Sepp Blatter បានថ្លែងប្រាប់សារព័ត៌មានរុស្ស៊ី TASS ថា ប្រទេសរុស្ស៊ី ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2018 មុនការបោះឆ្នោតមកដល់ទៅ ទៀត ។

ប្រធានដែលកំពុងត្រូវបានអង្គភាពគ្រប់បាល់ទាត់ព្យួរមុខតំណែងរហូតដល់ទៅ៩០ថ្ងៃខាងលើនេះបានបន្ថែមទៀត ដោយទទូចថា វាពិតជាមានកិច្ចព្រមព្រៀងមួយបានកើតឡើង ក្នុងការអនុញ្ញាតឲ្យប្រទេសដែលស្ថិតនៅភាគខាងកើត ទ្វីបអឺរ៉ុប រុស្ស៊ី ក្នុងការរៀបចំព្រឹត្តិការណ៍ដែលមានរយៈពេល៤ឆ្នាំម្តងលើកទី១របស់ខ្លួន បន្ទាប់ពីប្រេស៊ីលធ្វើនៅឆ្នាំ ២០១៤រួចមក ។

បុរសជនជាតិស្វីស វ័យ៧៩ឆ្នាំ Blatter បានធ្វើការបញ្ជាក់ថា “មុនការបោះឆ្នោតមកជ្រើសរើសម្ចាស់ផ្ទះមកដល់ ក្រុម មន្រ្តីបានឯកភាពគ្នាជាក្រុមក្នុងការបោះឆ្នោតជូនរុស្ស៊ី ឲ្យធ្វើម្ចាស់ផ្ទះ World Cup 2018 រួចបាត់ទៅហើយ ពីព្រោះថា World Cup ពុំធ្លាប់ត្រូវបានធ្វើឡើងនៅប្រទេសស្ថិតចុងអឺរ៉ុបមួយនេះឡើយ មុនពេល World Cup 2022 នឹងធ្វើនៅ ប្រទេសអាម៉េរិក ក្នុងនាមជាប្រទេសបងធំទាំងពីរនៅលើពិភពលោក” ។

ក៏ប៉ុន្តែក្រោយមក សន្លឹកឆ្នោត៤ចុងក្រោយ បានបោះឆ្នោតឲ្យប្រទេសកាតា ដែលស្ថិតក្នុងទ្វីបអាស៊ី ឈ្នះសិទ្ធិធ្វើម្ចាស់ ផ្ទះសម្រាប់ World Cup 2022 ទៅវិញ លោក Blatter បន្ថែម ។

យ៉ាងណាក៏ដោយ ក្រុមស៊ើបអង្កេតរបស់ប្រទេសស្វីស បានកំពុងធ្វើការសង្កេតជុំវិញដំណើរការបោះឆ្នោតធ្វើម្ចាស់ផ្ទះ World Cup ទាំងពីរសម័យកាលដោយយកចិត្តទុកដាក់បំផុត រួមកិច្ចសហប្រតិបត្តិជាមួយនឹង FBI របស់អាម៉េរិកទៀត ផងក្នុងការវែកមុខមន្រ្តីដែលពាក់ព័ន្ធក្នុងការកំណត់លទ្ធផលទុកជាមុនបែបនេះ បើទោះបីជាពុំមានបញ្ជាក់លម្អិតពីបញ្ហា ដោយលោកប្រធាន Blatter ក៏ដោយ ៕

ប្រធាន FIFA៖ រុស្ស៊ី ទទួលបានសិទ្ធិធ្វើ ម្ចាស់ផ្ទះ World Cup 2018 មុនបោះឆ្នោត

ប្រធាន FIFA៖ រុស្ស៊ី ទទួលបានសិទ្ធិធ្វើ ម្ចាស់ផ្ទះ World Cup 2018 មុនបោះឆ្នោត