រថយន្ត​តាក់ស៊ី​បើក​បុក​ម៉ូតូ​យុវជន​ម្នាក់​រងរបួស ហើយ​រថយន្ត​ក្រឡាប់​ធ្លាក់​ផ្លូវ​

សៀមរាប: រថយន្ត​តាក់ស៊ី​មកពី​កំពង់ធំ​ព្រលះ​ម៉ូតូ ទំហឹង​បណ្តាល​ឲ្យ​យុវជន​ម្នាក់​រងរបួស​ធ្ងន់ហើយ​រថយន្ត​បាន​ធ្លាក់​ផ្លូវ​ក្រឡាប់ កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​ថ្ងៃត្រង់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​ជើង ឃុំ​កៀន​សង្កែ ស្រុក​សូត្រ​និគម​នខេត្តសៀមរាប​។

​ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ផន ចាន់​ធឿន ភេទ​ប្រុស​អាយុ ១៧​ឆ្នាំរស់នៅ​ភូមិ​ជ្រៃ​ជើង ឃុំ​កៀន​សង្កែ ស្រុក​សូត្រ​និគម​ខេត្តសៀមរាប​។​ចំណែក​​ម្ចាស់​រថយន្ត​បង្ក​មានឈ្មោះ ម៉​យ ម៉ៅ ភេទ​ប្រុស អាយុ​៣០​រស់នៅក្នុង​ខេត្តកំពង់ធំ​។​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​រថយន្ត​តាក់ស៊ីមកពី​កំពង់ធំ ម៉ាក​យូ​តា​កាមរី ដឹក​អ្នកដំណើរ​ពាក់​ស្លាក​លេខ បាត់ដំបង2A-2127  កើ​ទៅ​លិច​ក្នុង​ល្បឿន​លឿន​លុះ​មកដល់​ចំណុចកើតហេតុ ចាប់ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅបុក អ្នកជិះ​ម៉ូតូ​ពីក្រោយ​ក្នុងទិសដៅ​ស្របគ្នាពេញទំហឹង បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​ហើយ​រថយន្ត​បាន​ក្រ​ទ្បា​ប់​ធ្លាក់​ផ្លូវ​ចូល​ព្រៃ​តែ​សំណាងល្អពុំមាន​អ្នកដំណើរ​តាម រថយន្ត​នោះ​រងរបួស​នោះទេ​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​វាស់វែង និង​ស្ទួ​ច​យក​រថយន្ត​បង្ក និងម៉ូតូ​ទៅ​រក្សាទុក ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ពេល​ក្រោយ តាម​នីតិវិធី​។​

រីឯ​ជនរងគ្រោះ​ត្រូវបាន រថយន្ត​សាមុយ មក​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​៕