កីឡាករ​ហ្គេ​រ៉េ​ត បេ​ល បណ្ដើរ​ប្រពន្ធ​មាន​ផ្ទៃពោះទស្សនា​មហោស្រព​ភាពយន្ដ​នៅ​ចក្រភព​អង់គ្លេស

កីឡាករ ហ្គេ​រ៉េ​ត បេ​ល ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​របស់​ក្លិប Real Madrid បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ឡុ​ង ចក្រភព​អង់គ្លេស ដោយ​យន្ដហោះ​ផ្ទាល់ខ្លួន ដើម្បី​ទស្សនា​ភាពយន្ដ​រឿង Spectre នៅ «​រ៉ូ​យា​ល់ អាល់​ប៊ើ​ត ហូល​» ដោយ​មាន​បណ្ដើរ​នាង​អេ​ម​ម៉ា រ៉ា​យ​ចូ​ន ជា​ប្រពន្ធ​កំពុង​ពពោះ​ចូល​ទស្សនា​ផង​ដែរ ។ នៅ​ក្នុង​ដំណើរ​ទស្សនាចរណ៍​ខាងលើ ក៏​មាន​លោក​ថៃ​ហ្គ័​រ វូ​ដ កីឡាករ​វាយកូនគោល​លំដាប់​ទី​១ នៅ​លើ​ពិភពលោក​ជនជាតិ​អា​មេ​រិ​ក ក៏​បាន​នាំ​ក្រុម​គ្រួសារ​ទៅ​ទស្សនា​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​ដែរ ៕