ការ​ជំនុំជម្រះពេទ្យ​​​​ដែលបង្កឲ្យ​​​ការឆ្លង​មេរោគអេដស៍បញ្ចប់​

ក្រុងបាត់ដំបង-សវនាការ ​ជំនុំជ​ម្រះ​គ្រូ​​​ពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ដែល​ចោទ​ប្រកាន់​ពីបទ​ធ្វើ​ ឲ្យ​អ្នកភូមិ​ជាង​២៧០នាក់​ឆ្លង​មេរោគ​អេដស៍​បាន​បញ្ចប់​កាល​ពីល្ងាច​ថ្ងៃពុធ ​ បន្ទាប់ពី​មាន​សវនាការ​រយៈពេល​ប្រាំថ្ងៃ​នៅតុលាការ​ខេត្ត​បាត់ដំបង​ ហើយ​សាលក្រម​​នឹង​ប្រកាសនៅដើម​ខែធ្នូ។

អាជ្ញាធរ ​និយាយ​ថា លោក យ៉ែម ជ្រិន អាយុ​៥៦​ឆ្នាំ​ ទទួលខុសត្រូវ​ចំពោះ​ការផ្ទុះ​មេរោគ​អេដស៍​នៅក្នុង​ឃុំ​រកា ស្រុកសង្កែ​ ដែល​ត្រូវរាយការណ៍​ឲ្យ​ដឹង​ដំបូង​កាល​ពី​ខែធ្នូ​ឆ្នាំមុន។​ រហូត​មកដល់​ពេល​នេះ​មាន​អ្នកភូមិ​ដែល​កើតជំងឺ​អេដស៍ដប់​នាក់​បានស្លាប់។

សវនាការ ​បាន​ផ្តល់​ទឡ្ហីករណ៍​​​ថា លោក ជ្រិន​ ដែល​ត្រូវ​បាន​ចោទ​ពីបទ​ឃាតកម្ម​មានស្ថានទម្ងន់​ទោស​ ការចម្លង​រីរុសហ៊ីវ​ដោយ​ចេតនា និង​បើក​ការ​ព្យាបាល​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ បាន​បង្ក​ឲ្យ​មាន​​​​ការ​រីករាយ​ដាល​​​ជំងឺ​​​នេះ​​​​ ព្រោះ​មិន​បាន​ដូរឧបករណ៍​ពេទ្យ​ពេល​ព្យាបាល​ដោយ​ចាក់ថ្នាំ​ និង​ព្យួរសេរ៉ូម​ ដោយ​ប្រើ​សឺរ៉ាំង​ដដែលៗ​លើ​អ្នកជំងឺ។

ក្នុង ​ពេល​ផ្តល់​សេចក្តី​សន្និដ្ឋាន​បិទ​កាលពី​ថ្ងៃពុធ​ ព្រះរាជអាជ្ញារង​ លោក ហេង លុយ បាន​ស្នើ​សុំក្រុម​ប្រឹក្សាជំនុំ​ជម្រះ​ដាក់ទោស​លោក ជ្រិន ហើយ​កាត់ទោស​គ្រូ​​​ពេទ្យ​រូបនេះ​ឲ្យ​ជាប់​ទោស​ធ្ងន់ធ្ងរ​បំផុត​គឺ​ជាប់ទោស​ មួយ​ជីវិត​។

ដោយ ​ចង្អុយ​បង្ហាញ​ទៅ​លើ​សក្ខីកម្ម​ពី​អ្នកភូមិ​ដែល​ឆ្លង​មេរោគអេដស៍​ប្រហែល​ ៨០នាក់​ក៏ដូចជា​មន្ត្រី​សុខាភិបាល​និង​អ្នកជំនាញ​សុខភាព​សាធារណៈ​ចំនួន​ ប្រាំពីរ​នាក់​ ដែល​ឡើង​​​​បំភ្លឺ​​​​នៅថ្ងៃ​ចុងក្រោយ​នៃ​សវនាការ លោក​ លុយ បាន​និយាយថា ប្រាកដ​ណាស់​ថា លោក​ ជ្រិន បាន​ចម្លង​មេរោគ​ដល់​អ្នកជំងឺ​ដែល​លោកបាន​ព្យាបាល។​

ក្នុងរយៈពេល ​ប្រាំថ្ងៃ​នៃ​សវនាការ​ អ្នកភូមិ​រកាជាច្រើន​​​​នាក់​​​ដែល​ឆ្លង​វីរុស​នេះ​បាន​ប្រាប់​តុលាការ​ថា ពួកគេ​ជឿថា លោក​ ជ្រិន បាន​ទទួល​ខុសត្រូវ​ចំពោះ​ការ​ឆ្លង​ជំងឺរបស់​គេ ​ព្រោះថា​​​គ្រូពេទ្យ​រូប​​​ នេះ​តែ​ម្នាក់គត់​ដែល​បាន​ផ្តល់​ការ​ព្យាបាល​ដល់ពួកគេ។

សាក្សីខ្លះ ​រួម​មាន​លោក​ ឡឺម ឡម អាយុ​៥២ឆ្នាំ​ ដែល​បាន​ធ្វើ​តេស្ត​ឃើញ​វីរុស​ហ៊ីវ​ បាន​បង្ក​ឲ្យ​មាន​ការភ័យ​​​​ផ្អើល​កាលពី​ខែធ្នូ​ បាន​និយាយថា ពួកគេ​បាន​ឃើញ​គ្រូពេទ្យ​រូបនេះ​ប្រើ​សឺរ៉ាំង​ដដែលៗ​ពេលចាក់​ថ្នាំ​និង​ ព្យួរសេរ៉ូម​ឲ្យ​ពួកគេ​។

លោក ឡម បាន​និយាយ​បន្ទាប់ពី​ផ្តល់​សក្ខីកម្ម​កាលពី​សប្តាហ៍​មុន​ថា “ខ្ញុំ ​សង្ស័យ​លោក ជ្រិន ធ្វើ​ឲ្យ​អ្នកភូមិ​ឆ្លង​វីរុស​ហ៊ីវ​ ពីព្រោះ​លោក​ប្រើសឺរ៉ាំង​ចាក់​ថ្នាំ​ឲ្យខ្ញុំ​ កញ្ចប់​សឺរ៉ាំង​បាន​បើក​ចំហ”។

នៅពេល ​សួរ​ថាតើ​លោក ជ្រិន ធ្វើ​ឲ្យ​អ្នកភូមិ​ឆ្លង​វីរុសនេះ​ ជនរងគ្រោះ​ដឹង​មិន​​​សូវ​​​ច្បាស់​លាស់។ អ្នកស្រី​ ជី ស៊ អាយុ​៤៥​​​ឆ្នាំ​ ជាអ្នក​ភូមិ​ចុងក្រោយដែល​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​តុលាការកាលពី​ថ្ងៃពុធ​ បាន​និយាយថា អ្នកស្រី​ច្បាស់​ណាស់ថា គ្រូពេទ្យ​រូប​នេះ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ចម្លង​មេរោគនេះ។

អ្នកស្រី​ ស៊ បាន​និយាយ​តាម​ទូរស័ព្ទ​បន្ទាប់ពី​សវនាការ​ថា “ខ្ញុំ​ឆ្លង​វីរុសហ៊ីវ​ដោយ​សារ យ៉ែម ជ្រិន ពីព្រោះគាត់​តែម្នាក់​​​​ដែល​បាន​ព្យាបាល​ខ្ញុំ​…. ហើយ​ខ្ញុំ​មិន​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​ទៅលើ​នរណា​ម្នាក់​ទេ​។

ទោះជាយ៉ាង​នេះក្តី​ អ្នកស្រី​បាន​​​​ទទួល​​​ស្គាល់​​​ថា អ្នកស្រី​មិន​បាន​ដឹង​គោល​បំណង​របស់​លោក ជ្រិន ទេ។

អ្នកស្រី​បាន​និយាយថា “ខ្ញុំ​មិន​ដឹង​ថា យ៉ែម ជ្រិន បាន​ដឹង​ ឬ​មិន​បាន​ដឹង​ថា គាត់​ចម្លង​​វីរុស​ហ៊ីវ​ដល់​យើង​ទេ”។

បន្ថែម ​ទៅ​នឹង​សក្ខីកម្ម​របស់​ជនរងគ្រោះ តុលាការ​បាន​កោះហៅ​មន្ត្រី​សុខាភិបាល​និង​អ្នកជំនាញ​សុខភាព​សាធារណៈ​ មួយចំនួន​មក​បំភ្លឺ។ មន្ត្រី​ទាំង​នោះ​រួមមាន​ លោក មាន ជីវុន​ អតីត​នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​​​នឹងជំងឺអេដស៍ សើស្បែក និង​កាមរោគ​ ដែល​បាន​ចូលនិវត្ត​ន៍​កាលពី​ខែកុម្ភៈ។

លោក វឿង ប៊ុនរ៉េត នាយក​មន្ទីរសុខាភិបាល​ខេត្ត​បាន​និយាយ​ក្នុងពេល​សវនាការ​ថា លោកជឿ​ថា លោក​ ជ្រិន បាន​ទទួល​ខុសត្រូវ​ចំពោះ​ការ​ផ្ទុះ​ជំងឺ​អេដស៍​ បន្ទាប់ពី​ពិនិត្យ​មើល​គេហដ្ឋាន​របស់​គ្រូពេទ្យ​ម្នាក់នេះ​ពេល​ចុះ​ស៊ើប​ អង្កេតដំបូង។

លោក ប៊ុនរ៉េត បានរៀបរាប់​ថា​​​ឃើញ​ផ្ទះរបស់​គ្រូពេទ្យ​នេះ​គ្មាន​អនាម័យ​ ដោយមាន​ឧបករណ៍​ពេទ្យ​បោះចោល​ពាសវាល​ពាសកាលនៅខាង​ក្រោយ​ផ្ទះរបស់​គាត់​។

ទាក់ទង ​កាលពី​ល្ងាច​ថ្ងៃពុធ​ លោក ប៊ី បេងស៊ នាយក​មណ្ឌល​សុខាភិបាលឃុំ​រកា​ ដែល​​​​ផ្តល់​​​សក្ខីកម្ម​ក្នុង​តុលាការ​ បាន​និយាយថា លោកបាន​នាំ​លោក ប៊ុនរ៉េត ទៅត្រួត​ពិនិត្យ​ផ្ទះ​លោក ជ្រិន ហើយក៏​ជឿថា គ្រួពេទ្យ​រូបនេះ​បាន​ទទួលខុស​ត្រូវ​ចំពោះ​ការផ្ទុះ​មេរោគ​នេះ​។

លោក បេងស៊ បាននិយាយថា “យ៉ែម ជ្រិន​ មិនមាន​អនាម័យ​ទេ សូម្បី​តែ​គ្រែដេក​គាត់​ គាត់មិនដែល​ដូរ​ ឬ​បោក​គក់​មុងទេ​”។

ទោះជាយ៉ាង​នេះ​ក្តី នាយក​មណ្ឌល​សុខភាព​រូបនេះ​បាន​​​​ទទួល​​​ស្គាល់​​​​​​​ថា ភ័ស្តុតាងនេះ​មិន​ទាន់​សន្និដ្ឋាន​ពិត​ប្រាកដទេ។

លោក​​​បាន​​​និយាយ​​​ថា “រហូត ​​​មក​​​ដល់​​​ពេល​​​នេះ យើង​​​មិន​​​ទាន់​​​មាន​​​ភ័ស្តុតាង​​​ជាក់​​​លាក់ ​​​ ដែល​​​និយាយ​​​ថា​​​​​​ យ៉ែម ជ្រិន​​​ គឺ​​​ជា​​​ប្រភព​​​នៃ​​​ការ​​​ ឆ្លង​​​វីរុស​​​ហ៊ីវ​​​ទេ”។​​​

លោក ជីវុន ដែល ​​​ឥឡូវ​​​ជា​​​​​​ទី​​​ប្រឹក្សា​​​​​​ក្រសួង​​​សុខា​​​ភិបាល​​​មិន​​​ឆ្លើយ ​​​សំណួរ​​​របស់​​​ចៅ​​​ក្រម​​​​​​ទាក់​​​ទិន​​​នឹង​​​​​​លក្ខណៈជាក់​​​លាក់ ​​​​​​នៃ​​​ករណី​​​ឃុំ​​​រកា​​​ទេ ដោយ​​​គ្រាន់​​​តែ​​​ផ្តល់​​​ព័ត៌មាន​​​​ ​​ទូទៅ​​​​​​​​​ស្តី​​​ពី​​​​​​ហ៊ីវ​​​អាច​​​ឆ្លង​​​តាម​​​របៀប​​​ណា​​​ ប៉ុណ្ណោះ។​​​​​​

លោក ជីវុន បាន ​​​និយាយ​​​ថា លោក​​​មិន​​​បាន​​​​​​ដឹង​​​អំពី​​​​​​លទ្ធផល​​​នៃ​​​ការ​​​ ធ្វើ​​​តេស​​​ជា​​​បន្ត​​​បន្ទាប់​​​​​​ដោយ​​​វិទ្យា​​​ស្ថាន​​​ប៉ាស្ទ័រ​​​ នៅ​​​ក្រុង​​​ភ្នំ​​​ពេញ​​​ និង​​​មជ្ឈមណ្ឌល​​​សហរដ្ឋ​​​អាមេរិក​​​ប្រយុទ្ធ ​​​ជំងឺ​​​នៅ​​​រដ្ឋ​​​អាតឡាន់តា​​​ ទាក់​​​ទង​​​នឹង​​​សំណាក​​​គំរូ​​​នៃ​​ ​វីរុស​​​មក​​​ពី​​​ឃុំ​​​រកា​​​នោះ​​​ទេ​​​ ដែល​​​អាច​​​បង្ហាញ​​​ ភ័ស្តុតាង​​​​​​ថា​​​ វីរុស​​​នោះ​​​បាន​​​រាល​​​ដាល​​​ពី​​​​​​ប្រភព​​​តែ​ ​​មួយ។ លោក ជីវុន បាន​​​ប្រាប់​​​តុលាការ​​​ថា​​​ អ្នក​​​ជំនាញ​​​​​​មក​​​ ពី​​​វិទ្យា​​​ស្ថាន​​​​​​ប៉ាស្ទ័រ​​​មាន​​​ព័ត៌មាន​​​ច្បាស់​​​លាស់​​​​​​ ក្នុង​​​ការ​​​ឆ្លើយ​​​សំណួរ​​​របស់​​​ពួក​​​គេ។​​​​​​​​​​​​

លោក ​​​ស្រី យិច ឈាណាវី ប្រធាន​​​ជំនុំ​​​ជម្រះ បាន​​​និយាយ​​​ថា តុលាការ​​​នឹង ​​​ព្យាយាម​​​​​​ស្វែង​​​រក​​​​​​លទ្ធ​​​ផល​​​​​​ពី​​​វិទ្យា​​​ស្ថាន​​​ ប៉ាស្ទ័រ​​​។​​​ លោក​​​ស្រី​​​បាន​​​និយាយ​​​ថា សាល​​​ក្រម​​​នឹង​​​ប្រកាស​ ​​នៅ​​​ថ្ងៃ​​​ទី​​​៣ ខែ​​​ធ្នូ។​​​

នៅ ​​​ខាង​​​​​​​​​ក្រៅ​​​បន្ទប់​​​សវនាកា​​​​​​​​​​​​មុន​​​នឹង​​​ផ្តល់​​​ សក្ខី​​​កម្ម​​​ លោក ជី​​​វុន​​​ បាន​​​និយាយ​​​ថា​​​មិន​​​អាច​​​និយាយ​​​ ជាក់​​​លាក់​​​ថា​​​​​​នរណ​​​ា​​​​​​​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​ ​​​​ការ​​​ផ្ទុះ​​​មេរោគ​​​អេដស៍​​​​​​នៅ​​​ឃុំ​​​រកា​​​ទេ។​​​​​​

លោក​​​បាន​​​និយាយ​​​ថា “​​​នៅ​​​ចំណុច​​​នេះ នរណា​​​​​​ដឹង​​​? វា ​​​ពិបាក​​​​​​នឹង​​​ដឹង​​​​​​ថា​​​តើ​​​ការ​​​ផ្ទុះ​​​​​​មេរោគ​​​នេះ គឺ​​ ​បណ្តាល​​​​​​​​​មក​​​ពី​​​​​​មនុស្ស​​​នេះ ឬ​​​មនុស្ស​​​នោះ​​​ទេ?​​​”។

ក្នុង ​​​សេចក្តី​​​សន្និដ្ឋាន​​​បិទ លោក ឯម សុវណ្ណ មេធាវី​​​ការ​​​ពារ​​​ក្តី​​​ ​​​​​​លោក ជ្រិន បាន​​​និយាយ​​​ថា ភ័ស្តុតាង​​​ដែល​​​បង្ហាញ​​​នៅ​​​តុលាការ ​​​ គឺ​​​មិន​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​​​​កាត​​់​​​ឲ្យ​​​កូន​​​ក្តី​​​ លោក​​​ជាប់​​​ទោស​​​​​​ទេ ដោយ​​​ស្នើ​​​​​​សុំ​​​ឲ្យ​​​​​​ចៅ​​​ក្រម​​​  ឈាណាវី​​​ ទម្លាក់​​​​​​ចោល​​​បទ​​​ចោទ​​​ឃាតកម្ម​​​​​​មាន​​​ស្ថាន​​​ ទម្ងន់​​​ទោស​​​ ​​​ហើយ​​​ពន្យល់​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​​​​​​​​​​ មិន​​​ដែល​​​ធ្វើ​​​បាប​​​អ្នក​​​ភូមិ​​​រកាទេ​​​ គឺ​​​មាន​​​តែ​​​ជួយ​​​ ព្យាបាល​​​​​​ពួក​​​គេ​​​​​​ប៉ុណ្ណោះ។​​​

ក្នុង​​​សំណូម​​​ពរ​​​ចុង​​​ក្រោយ​​​ លោក ជ្រិន​​​ក៏​​​បាន​​​ស្នើ​​​សុំ​​​ការ​​​​​​បន្ធូរ​​​បន្ថយ​​​ទោស​​​ពី​​​ចៅ​​​ក្រម។

​​​លោក ជ្រិន បាន​​​ប្រាប់​​​តុលាការ​​​ថា “ខ្ញុំ ​​​បាន​​​ព្យា​​​បាល​​​អ្នក​​​ភូមិ​​​​​​ដោយ​​​ស្មោះ​​​ត្រង់​​​។ ខ្ញុំ​​​ មិន​​​មាន​​​ចេតនា​​​​​​ធ្វើ​​​ឲ្យ​​​ពួកគេ​​​​​​ឆ្លង​​​​​​ហ៊ីវ​​​ទេ​​​  ដូច្នេះ​​​ខ្ញុំ​​​ស្នើ​​​សុំ​​​ចៅក្រម​​​​​​​​​​​​បន្ធូរ​​​បន្ថយ​​​ទោស​​ ​​​​ខ្ញុំ ព្រោះ​​​ខ្ញុំ​​​ត្រូវ​​​ជួប​​​ជុំ​​​ជាមួយ​​​កូន ប្រពន្ធ និង​​​ ម្តាយ​​​ចាស់​​​​​​ជរា​​​របស់​​​ខ្ញុំ។ ខ្ញុំ​​​ត្រូវ​​​រក​​​ប្រាក់​​​​​​ ចិញ្ចឹម​​​គ្រួសារ”៕ រើន​​​

 

The post ការ​ជំនុំជម្រះពេទ្យ​​​​ដែលបង្កឲ្យ​​​ការឆ្លង​មេរោគអេដស៍បញ្ចប់​ appeared first on ខេមបូឌា ដេលី.