នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជូន​ជនសង្ស័យ​៣​នាក់ ៣​ករណី​ផ្សេងគ្នា​ទៅកាន់​សាលាដំបូង​ខេត្ត​

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ចំនួន​៣​នាក់ ជាប់​ពាក់ព័ន្ធ​៣​ករណី​ផ្សេងគ្នា​នា​ព្រឹក​ថ្ងៃទី​២៨ ខែតុលា​នេះ ត្រូវបាន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅ​៣​ទីតាំង​ផ្សេងគ្នា​នោះមក​។​ ​ ​

​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិ​ន្ធ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ថ្លែងអោយដឹងថា​ដើម្បី​រក្សា​ឲ្យ​បាន​សុខសន្តិភាព​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ កម្លាំង​នគរបាល​ខេត្ត តែងតែ​ចុះ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​នូវ​រាល់​បទល្មើស​ផ្សេងៗ ចាប់តាំងពី​ទីប្រជុំជន​រហូតដល់​ជនបទ​។ ជាក់ស្តែង​នៅ ថ្ងៃទី​២៧​តុលា​ឆ្នាំ​២០១៥ កម្លាំង​នគរបាល​ខេត្ត បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៣​នាក់​ជាប់ ពាក់ព័ន្ធ​បទល្មើស​៣​ករណី​ផ្សេងគ្នា ក្នុងនោះ ហិង្សា​ដោយ​ចេតនា​ចំនួន​២​ករណី និង​ឃាត់ខ្លួន​តាម​ដីការ​១​ករណី​។

​ជនសង្ស័យ​ទាំង​០៣​នាក់​នោះ​រួមមានៈ ទី​១ ឈ្មោះ ឈិ​ត វាសនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ជា​បុគ្គលិក ហាង ប៉ា​ប៉ូ​ឡូរ ស្នាក់នៅ​ក្នុង​ហាង មាន​ទីតាំង​(​កោះ​តូច​) ស្ថិតក្នុង​សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​(​ពីបទ​បង្ក​របួសស្នាម​), ទី​២​ឈ្មោះ លុយ ចន្ថា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំមាន​ទីតាំង​(​កោះ​តូច​) ស្ថិតក្នុង​សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ (​ពីបទ​បង្ករ​របួសស្នាម​) និង ទី​៣​មានឈ្មោះ ឈូ​ន ធី ភេទ ប្រុស អាយុ​៤៥​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​ក្រុម​២១​ភូមិ​១​សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ​ពីបទ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រ​ព្រឹ​ទ្ឋ​អំពើរ​ហឹ​ង្សា (​ឃាត់ខ្លួន​តាម​ដីកា​រលឹខ​៤៤១ តព​.១៥​ចុះ​ថ្ងៃទី​០៩​មេសា​ឆ្នាំ​២០១៥ ដោយ​ចៅក្រម​ស៊ើបសួរ ញឹម ពិសាល​។​ ​ ​

សូមបញ្ជាក់​ផងដែរ​ថា ជនសង្ស័យ​ឈ្មោះ ឈិ​ត វាសនា ភេទ ប្រុស អាយុ ២៨ បន្ទាប់ពី​ឃាត់ខ្លួន​ពីបទ​ហិង្សា បង្ក​របួសស្នាម នៅ​ចំនុច​ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ទើប​ដឹងថា ជនសង្ស័យ​រូបនោះ​មាន​ដីការ​តាម​ចាប់ខ្លួន​ពី ប្លន់ កាលពី​ឆ្នាំ​២០១៤៕ សមុទ្រ​ខៀវ​

KA-29-10-2015-01 KA-29-10-2015-02 KA-29-10-2015-03