ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី ​ឡើង​គ្រង​រាជ្យ​បាន​រយៈ​ពេល១​១ឆ្នាំ​

ថ្ងៃ​ទី​២៩​ខែ​តុលា​នេះ ​គឺ​ជា​ខួប​លើក​ទី​១១​នៃ​ការ​ឡើង​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៩​ ខែ​តុលា ​ឆ្នាំ​២០០៤​មក។ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-អន្តរជាតិ ​បាន​ណែនាំ ​ឲ្យ​ក្រសួង​ព្រះ​បរមរាជ​វាំង​ រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ខួប​លើក​ទី​១១​ នៃ​ទិវា​គ្រង​ព្រះ​បរមរាជ​សម្បត្តិ​របស់​ព្រះ​មហាក្សត្រ​ នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង។​