អាជ្ញាធរ​បន្ត​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្តល់​ភស្តុតាង​បន្ថែម​លើ​ករណី​វាយ​អ្នក​តំណាង​រាស្រ្ត​

គណៈ​កម្មការ​ពិសេស​របស់​ក្រសួង​មហាផ្ទៃ​ដឹកនាំ​ដោយ​លោក​នាយក​ឧត្តម​សេនីយ៍ ​ឯម សំអាន ​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ វាយ​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​បាន​ខ្លះ​ហើយ។ ប៉ុន្តែ​អាជ្ញាធរ​នៅ​មិន​ទាន់​បញ្ចេញ​អត្តសញ្ញាណ​របស់​ជន​សង្ស័យ​នៅ​ឡើយ​ទេ​ ដោយ​សារ​សំណុំ​រឿង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត។ បន្ថែ​មលើ​នេះ​ គណៈកម្មការ​ពិសេស​នេះ ​បន្ត​អំពាវនាវ​សុំឲ្យ​ប្រជាពលរដ្ឋ​ផ្តល់​ភស្តុតាង​ និង​ឯកសារ​បន្ថែម​ទៀត​ដើម្បី​ឈាន​ទៅ​ចាប់​ខ្លួន​ក្រុម​ជន​ដៃដល់។​