កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ បង្ក្រាបករណី ចែកចាយគ្រឿងញៀន នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួន ជនសង្ស័យ ២នាក់ និងដកហូត ថ្នាំញៀន ៥កញ្ចប់

បន្ទាយមានជ័យ : កម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ស្នងករនគរបាលខេត្ត លោកឧត្តមសេនីយ៍ អាត់ ខែម កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ បានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីចែកចាយ គ្រឿងញៀន នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួន ជនសង្ស័យ២នាក់ និងដកហូតថ្នាំចំនួន៥កញ្ចប់ ព្រមទាំងឧបករណ៍ សម្រាប់ជក់មួយចំនួនទៀត ។

លោក ធិន ស៊ិនដេត នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ឃុន វណ្ណា ហៅខ្វាន់ អាយុ ១៦ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងទី២ ឈ្មោះ គឿន វណ្ណា អាយុ ១៧ឆ្នាំ មុខរបរធ្វើស្បែកជើង រស់នៅភូមិក្បាលស្ពាន សង្កាត់ក្រុងប៉ោយប៉ែត ។

លោក ធិន ស៊ិនដេត បានបញ្ជាក់ថា មុនពេលកើតហេតុ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ ឃុន វណ្ណា ដោយដកហូតថ្នាំបាន ៤កញ្ចប់ រួចមកបានបន្តទៅចាប់ខ្លួន ជនសង្ស័យ គឿន វណ្ណា នៅផ្ទះសំណាក់ ច័ន្ទ ឆារ៉ា ដោយរកថ្នាំញៀន ១កញ្ចប់ទៀត។

ក្រោយចាប់ខ្លួន ជនសង្ស័យទាំងនេះ ត្រូវបាននាំខ្លួន ទៅសួរនាំនៅការិយាល័យ ប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី៕