ក្រុមហ៊ុនអានកូ ទទួល​រង​ការ​ចោទ​ប្រកាន់ កាត់​បំផ្លាញ​ទុ​យោ​របស់​ក្រុម​ហ៊ុនមួយ សម្រាប់​ផ្គត់​ផ្គង់​ទឹក​ស្អាត នៅ​ខេត្ត​ប៉ៃលិន

ភ្នំពេញ៖ ក្រុមហ៊ុន ឃូ ម៉េងហ៊ួត ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅខេត្តប៉ៃលិន ដោយបានទទួលរងនូវការរំលោភបំពាន ពីក្រុមហ៊ុនអានកូ ក្នុងការប្រកនអាជីវកម្ម ផ្គត់ផ្គង់ទឹកស្អាត នៅខេត្តប៉ៃលិន និងបានបំពានទៅលើ ប្រកាសស្តីការអនុញ្ញាត អោយធ្វើអាជីវកម្ម ទឹកស្អាត លេខ១០៣១ ឧរថ.ទស.ប្រក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ របស់ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល។

ក្រៅពីនេះក្រុមហ៊ុន អានកូ បានកាត់បំផ្លាញ បំពង់ទុយោ ចែកចាយទឹកស្អាត របស់ក្រុមហ៊ុន ឃូ ម៉េងហ៊ួត អស់ប្រមាណជា ៤០ម៉ែត្រ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ដោយមិនទទួលខុសត្រូវ។

លោក ចាន់ ថានី ជាសហប្រធានក្រុមហ៊ុន ឃូ ម៉េងហ៊ួត ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅខេត្តប៉ៃលិន បានរៀបរាប់ថា "ក្រុមហ៊ុនរបស់លោក ទទួលបាន ប្រកាស ស្តីការអនុញ្ញាត អោយធ្វើអាជីវកម្ម ទឹកស្អាត លេខ១០៣១ ឧរថ.ទស.ប្រក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ របស់ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល ដោយបាន ដំណើរការបានយ៉ាងល្អប្រសើរ ក្នុងការបំរើជូនដល់សេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ផ្សារព្រំ និង ក្នុងតំបន់សង្កាត់ស្ទឹងកាច់ ខេត្តប៉ៃលិននេះ"។

លោក ចាន់ ថានី ជាសហប្រធានក្រុមហ៊ុន បន្តថា "ក្រុមហ៊ុនបានរៀបចំស្ថានីយ៍សំរាប់ផលិតទឹកស្អាត ដើម្បីផ្គង់ផ្គង់ទឹកជូនប្រជាពលរដ្ឋ បានក្នុងមួយ ថ្ងៃ ១.០០០ ម៉ែត្រគូប និងបានភ្ជាប់កុងទ័រ ជូនប្រជាពលរដ្ឋបានចំនួន ៥៨២គ្រួសារ និងបន្ទប់ជួលបាន ១៣០០បន្ទប់។ បច្ចុប្បន្ន ក្រុមហ៊ុនមានបណ្តាញទុយោមេ សរុប ៣២គីឡូម៉ែត្រ និងកំពុងរៀបចំគម្រោងកប់ទុយោមេ ៣០គីឡូម៉ែត្របន្ថែមទៀត នៅដើមឆ្នាំ២០១៦"។ លោក ចាន់ ថានី បន្ថែមថា "ស្រាប់តែថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ក្រុមហ៊ុន អានកូ បានមកធ្វើអាជីវកម្មទឹកស្អាត ទាំងរំលោភបំពានលើលិខិតអនុញ្ញាត ធ្វើអាជីវកម្ម និងបានយកគ្រឿងចក្រ អេស្កាវ៉ាទ័រ មកជីកស្តាស្រះ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ខណ្ឌសាលាក្រៅ ដោយការជីកស្រះនោះ បានបង្កអោយមាការខូចខាត ដល់ទ្រព្យសម្បត្តិ របស់ក្រុមហ៊ុន ខ្ញុំបាទចំនួន៣កន្លែង មានមុខកាត់ ២០០មីលីម៉ែត្រ សរុបប្រវែង ៤០ម៉ែត្រ ដែលធ្វើអោយបាត់បង់ទឹកប្រមាណ ៨៥៦ម៉ែត្រគូប ដោយមិនមានការ ទទួលខុសត្រូវទាល់តែសោះ"។

លោកបញ្ជាក់ទៀតថា "មុនពេលដែលបានកាត់ផ្តាច់ទុយោទឹកនេះ ខាងភាគីប្រធានការដ្ឋានក្រុមហ៊ុន អានកូ បានគំរាមជាមុន អោយក្រុមហ៊ុន ឃូ ម៉េងហ៊ួត រុះរើ ទុយោចេញ ហើយបើមិនរើចេញទេ ខាងក្រុមហ៊ុន អានកូ នឹងកាត់ទុយោនេះផ្តាច់។ បញ្ហានេះ ខ្ញុំបាទ បានរាយការណ៍ទៅលោកអភិបាលខេត្ត ដើម្បីអោយលោក ទទួលដឹងនូវព័ត៌មានទាំងនេះ។ ក្រោយការគំរាម ហើយ ៤ថ្ងៃក្រោយមក ស្រាប់តែក្រុមហ៊ុននេះ កាត់ផ្តាច់តែម្តង។ ក្នុងពេលនោះដែរ ខ្ញុំបាទក៏បានជួបជាមួយ ប្រធានការដ្ឋាន របស់ក្រុមហ៊ុន អានកូ នោះដែរ ដោយបាននិយាយថា "បងមានកាត់ផ្តាច់ ប៉ុន្តែបងត្រូវផ្តល់សំណងរបស់ក្រុមហ៊ុនរបស់ខ្ញុំ បែជាប្រធានការដ្ឋានរូបនោះ ប្រើពាក្យសំដីមិនសមរម្យ ថែមទៀត ដោយអោយខ្ញុំទៅប្តឹងអ្នណា ប្តឹងទៅ"។ លោកសហប្រធានក្រុមហ៊ុន បន្ថែមថា "ខ្ញុំធ្វើលិខិតទៅកាន់លោកអភិបាលខេត្ត ដើម្បីអោយលោកជួយអន្តរគមន៍ ជួយដោះស្រាយនូវការខូចខាត ផ្តល់ជាសំណង ប៉ុន្តែរហូតមកដល់ថ្ងៃនេះ នៅតែមិនទាន់មាន វិធានការណ៍ណាមួយ ដើម្បីអោយខាងភាគីក្រុមហ៊ុន អានកូ មកទទួលខុសត្រូវលើបញ្ហានេះនៅឡើយទេ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន អានកូន បានពង្រីកបន្ថែម ក្នុងដែនសេវាកម្ម ដែលគ្រប់គ្រងដោយ ក្រុមហ៊ុន ឃូ ម៉េងហ៊ួត ដោយបានអូសទុយោបន្ថែម ប្រវែងប្រមាណជា ៨គីឡូម៉ែត្រ ដែលនេះជាការរំលោភ លើដែនអាញ្ញាប័ណ្ណ របស់ខ្ញុំបាទ"។ លោកបន្តទៀតថា "បើអ្នមានឥទ្ធិពល មានទឹកលុយ មកបំពាន រំលោភលើការអនុញ្ញាតរបស់ក្រសួង ដែលបានផ្តល់សិទ្ធមកអោយក្រុមហ៊ុន របស់ខ្ញុំ ដែលបានខិតខំអភិវឌ្ឍន៍ ជូនដល់ប្រជាពលរដ្ឋ បែបនេះ ថាតើអោយក្រុមហ៊ុនរបស់ខ្ញុំមានសេចក្តីសង្ឃឹម ក្នុងការអភិវឌ្ឍន៍ផ្នែកទឹកស្អាត ដើម្បីបំពេញតម្រូវការ ប្រជាបលរដ្ឋបានបែបណាទៀត។ ក្នុងនោះដែរ ខ្ញុំក៏សូមសំណូមពរ និងអំពាវនាវ បណ្តាមន្ទីរក្រសួង ពាក់ព័ន្ធ ជាពិសេស ប្រមុខរាជរដ្ឋាភិបាល មេត្តាជួយគិតគូរ អំពីក្រុមហ៊ុនធំៗ ដែលចូលចិត្តតែ រំលោភបំពានទៅលើអាជីវកម្ម តូចតាច ដោយគេមានច្បាប់ត្រឹមត្រូវ ដោយសូមផ្តល់ភាពយុត្តិធម៌ដល់ក្រុមហ៊ុនខ្ញុំបាទផង"៕

យ៉ាងណាក៏ដោយ អង្គភាព មជ្ឈមណ្ឌលព័ត៏មានដើមអម្ពិល មិនទាន់ទទួលបានការបកស្រាយបាននៅឡើយទេ ពីតំណាងក្រុមហ៊ុន អានកូ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥នេះ។