យល់​ដឹង​ពី​សិទ្ធិ​មនុស្ស នាំ​ឲ្យ​ចំណេញ​នៅ​ក្នុង​វិស័យ​ឯកជន

សង្គមមួយដែលយល់ដឹង អំពីសិទ្ធិមនុស្ស បានយ៉ាងទូលំទូលាយនោះ នឹងក្លាយជាប្រយោជន៍យ៉ាងច្រើន ជាពិសេសនៅក្នុងវិស័យឯកជន ដូចជាការកាត់បន្ថយវិវាត និងបង្កើនផលចំណេញ ដល់នយោជក ព្រមទាំងនយោជិកទាំងសងខាង។
យល់​ដឹង​ពី​សិទ្ធិ​មនុស្ស នាំ​ឲ្យ​ចំណេញ​នៅ​ក្នុង​វិស័យ​ឯកជន
សិក្ខាសាលាមួយ ដែលធ្វើឡើងក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិមនុស្ស ក្នុងការប្រតិបត្តិធុរកិច្ច»។ (រូបថត monoROOM.inf/ S. Tith)

នៅក្នុងសិក្ខាសាលាមួយ ដែលធ្វើឡើងក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិមនុស្ស ក្នុងការប្រតិបត្តិធុរកិច្ច» នៅថ្ងៃទី២៧ និង២៨ ខែតុលា ឆ្នាំ២០១៥ នៅសណ្ឋាគារ អ៊ីមផឺរៀលហ្គាឌិនវិឡា និងអូតែល រាជធានីភ្នំពេញ ដោយមានការចូលរួមជាច្រើនស្ថាប័ន ដើម្បីពិភាក្សា ពីការគោរពសិទ្ធិមនុស្ស ក្នុងវិស័យឯកជន។

អ្នកស្រី ខៃ ចិន្តា តំណាងឲ្យក្រុមហ៊ុនឯកជន ផ្នែកទេសចរណ៍ បានថ្លែងឡើង ពីការគោរពសិទ្ធិមនុស្ស នៅ​ក្នុង​ក្រុមហ៊ុនរបស់អ្នកស្រី មានដូចជា ការឲ្យឈប់សម្រាក ប្រចាំសប្តាហ៍ ថ្ងៃបុណ្យជាតិ និងការផ្តល់ប្រាក់លើ ទឹកចិត្តជាដើម។ តែបើបុគ្គលិកសុំឈប់ មានភារះកិច្ចផ្ទាល់ គឺត្រូវមានហេតុផលគ្រប់គ្រាន់ និងច្បាស់​លាល់ ស្របតាមច្បាប់ការងារ ទើបខាងអ្នកស្រីអនុញ្ញាត ឲ្យឈប់សម្រាក។ អ្នកស្រីបាននិយាយថា៖ «សិទ្ធិ​មនុស្ស មាន័យទូលំទូលាយ ហើយមនុស្សគ្រប់រូប ត្រូវតែដឹង គោរព និងរៀនសូត្រ អំពីសិទ្ធិមនុស្ស»។

អ្នកស្រីបានបន្តទៀតថា បើបញ្ជូលមេរៀនសិទ្ធិមនុស្ស ទៅក្នុវិងស័យអប់រំ តាំងពីថ្នាក់បឋមសិក្សា រហូត​ដល់​ឧត្តមសិក្សា គឺមានភាពល្អប្រសើរណាស់ ព្រោះអ្នកដែលទទួលផលផ្ទាល់ (បុគ្គលិក) និងស្គាល់ពីសិទ្ធិ​របស់​ខ្លួន ដែលត្រូវសុំ រីឯខាងក្រុមហ៊ុនវិញ ក៏ត្រូវដឹងពីការផ្តល់សិទ្ធិ ដល់បុគ្គលិកដែរ។ ម្យ៉ាងទៀត វាអាចកាត់បន្ថយ​វិវាទ នៅក្នុងក្រុមហ៊ុន និងចំណេញ ទាំងខាងនិយោជក និងនិយោជិក។

ការទទួលស្គាល់តួនាទី របស់ធុរកិច្ច ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលរួមចំណែក ក្នុងការអភិអឌ្ឍន៍​របស់​ប្រជា​ពលរដ្ឋ អាចលើកកំពស់ជីវភាពរបស់ខ្លួន ប្រកបដោយគុណតម្លៃខ្ពស់។ ប៉ុន្តែបើមានការការរំលោភ​សិទ្ធិ​មនុស្ស ក្នុងប្រតិបត្តិការធុរកិច្ចវិញ គឺរដ្ឋជាអ្នកទទួលខុសត្រូវ ក្នុងការផ្តល់សំណង។

នៅក្នុងសិក្ខាសាលានោះផងដែរ ក៏មានការប្តេជ្ញាចិត្ត ពីសំណាក់ស្ថាប័ន ដែលបានចូលរួមថា បន្តការងារ តស៊ូ​មតិ ការលើកកម្ពស់សិទ្ធិមនុស្ស និងអនុវត្តតាមគោលការណ៍ ដែលណែនាំស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស ដោយ​ឆ្ពោះទៅរកការគោរព ការគារពារ និងបំពេញកាតព្វកិច្ច​សិទ្ធិមនុស្សគ្រប់យ៉ាង នៅក្នុងប្រតិបត្តិការធុរកិច្ច៕

https://www.youtube.com/watch?v=uxVM0aDJO_E