Smart-pole គឺជា​បង្គោល​ភ្លើង​លម្អរ​ទីក្រុង​ដ៏​ទំនើប​នៅ​សៀង​ហៃ​

Sanofi

​ក្នុងអំឡុងពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ​មនុស្ស​ទូទាំង​ពិភពលោក​បានទទួល​នូវ​បទពិសោធន៍​ជាច្រើនជាមួយនឹង​ការប្រើប្រាស់​បច្ចេកវិជ្ជា​ថ្មីៗ​ដែល​បណ្តា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ធំៗ​ទាំងអស់​លើ​សកលលោក​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​អោយ​ក្នុង​យុ​គៈ​សម័យថ្មី​នេះ​មានការ​រីកចម្រើន​ខ្លាំង​លើ​វិស័យ​បច្ចេកវិជ្ជា។តួយ៉ាង​ដូចជា​កាលពីពេល​ថ្មី​នេះ​នៅក្នុង​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​បាន​តម្លើង​បង្គោល​ភ្លើង​បំភ្លឺ​នៅតាម​មហាវិថី​នានា​នៅក្នុង​ទីក្រុង ហើយ​បង្គោល​ភ្លើង​ទាំងនោះ​មាន​លក្ខណៈ​ខុសប្លែក​ពី​បង្គោល​ភ្លើង​នៅក្នុង​បណ្តា​ប្រទេស​ផ្សេងទៀត​លើ​សកលលោក ។

សម្រាប់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ដែលមាន​លក្ខណៈ​ខុសគេ​នេះ​មាន​ឈ្មោះថា Smart-pole ។ Smart-pole មិន​ត្រឹមតែ​ជា​អំពូល​ភ្លើង​សម្រាប់​បំភ្លឺ​លម្អ​ទីក្រុង​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​វា​ថែមទាំង​មាន​សមត្ថភាព​ពិសេស​ផ្សេងទៀត​ដែល​យើង​មិន​នឹកស្មាន​ដល់ ដូចជា​វា​អាចអោយ​យើង​បញ្ចូល​ថ្ម​ទូរស័ព្ទ និង​ឡាន​ដែល​ប្រើប្រាស់​ចរន្តអគ្គិសនី​បាន​ដោយមាន​សុវត្ថិភាព​ខ្ពស់​មិនមាន​ការភ័យខ្លាច​ឆ្លង​ចរន្ត ហើយ​យើង​ក៏​អា​ចត​ភ្ជាប់​សេវា Wi-Fi ក្នុងការ​ប្រើប្រាស់​អី​ុ​ន​ធឺ​ណេ​ត​បាន​ដោយ​សេរី​ថែម​ទៀតផង​ចំពោះ​អ្នក​ដែល​នៅ​តំបន់​ក្បែរ Smart-pole នេះ ។ ម្យ៉ាងវិញទៀត​សម្រាប់​បង្គោល​ភ្លើង​ពិសេស​នេះ​អាចជួយ​អោយ​យើង​ដឹង​ពី​កម្រិត និង​ទិសដៅ​របស់​ខ្យល់​បក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀតផង​។​

បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍ CCTV បានឱ្យដឹងថា Smart-pole ឬ​បង្គោល​ភ្លើង​ឆ្លាត​វៃ​នេះ​មានគុណ​សម្បត្តិ​ពិសេសៗ​បន្ថែមទៀត​ដូចជា បង្ហាញ​នូវ​ភ្លើង​សញ្ញា​ចរាច​ណ៍ និង​ប្រាប់​ពី​ទិសដៅ​ដើម្បី​ជៀសវាង​ក្នុងការ​វង្វេងផ្លូវ​បាន​តាមរយៈ​ស្មា​ត​ហ្វូ​ន និង​ថេ​ប្លេ​ត ។​

​ទោះជា​មានគុណ​សម្បត្តិ​ដ៏​សម្បូរបែបរ​បស់បង្គោល​ភ្លើង​ពិសេស​នេះ ក៏​នៅមាន​សេចក្តី​បារម្ភ​ផ្សេងៗ​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ទីក្រុង​សៀង​ហៃ ដោយ​ពួកគេ​បាន​លើកឡើងថា «​បង្គោល​ភ្លើង​វៃឆ្លាត Smart-pole នេះ​ពិតជា​ជួយ​សម្រួល​ច្រើនណាស់​ដល់​ជីវភាព​រស់នៅ​បែប​ស៊ីវីល័យ​របស់​ប្រជាជន​សៀង​ហៃ ប៉ុន្តែ​ពួក​ខ្ញុំ​ខ្លាច​ថា នឹងមាន​ការកកស្ទះ​ចរាច​ណ៍​កាន់តែច្រើន​ជាងនេះទៀត​បើសិនជា​ប្រជាពលរដ្ឋ​ម្នាក់ៗ​សុទ្ធតែ​ឈប់​ឡាន​ដែល​ប្រើប្រាស់​ដោយ​ចរន្តអគ្គិសនី​របស់ខ្លួន​ដើម្បី​បញ្ចូលភ្លើង​ជាមួយនឹង Smart-pole នេះ​» នេះ​គឺជា​សម្តី​ព្រួយបារម្ភ​មួយចំនួន​របស់​ប្រជាជន​សៀង​ហៃ ចំពោះ​ការកកស្ទះ​ចរាច​ណ៍ នៅក្នុង​ទីក្រុង​នេះ ៕ កុសល​





Related