ចាប់ពីថ្ងៃនេះទៅ ​ពលរដ្ឋចិន​អាច​យកកូនពីរនាក់​បាន

នៅទីបំផុតទៅរដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចលុបចោលនូវគោលនយោបាយចាស់ដែលអនុញាតឲ្យពលរដ្ឋចិនយកកូនបានតែមួយហើយ នៅថ្ងៃនេះ។ សេចក្តីសម្រេចនេះធ្វើឡើងក្រោយពីកិច្ចប្រជុំបក្សកុម្មុយនីសចិនទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចរយៈពេល ៤ ថ្ងៃនៅក្នុងទីក្រុងប៉េកាំង។

សេចក្តីសម្រេចថ្មីនេះ នឹងបើកផ្លូវឲ្យគូស្វាមីភរិយាជនជាតិអាចយកកូនចំនួនពីរនាក់បាន ចាប់ពីថ្ងៃនេះតទៅ។ នេះបើយោងតាម​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ចិន​ស៊ិនហួរ។

គួររម្លឹកថា​ គោលនយោបាយចិនដែលយកកូនតែមួយនេះ ជាគោលនយោបាយដ៏ចម្រូងចម្រាស់ ហើយត្រូវបានអនុម័តឲ្យប្រើប្រាស់នៅក្នុងប្រទេសចិនតាំងពីឆ្នាំ ១៩៧៩ ក្នុងគោលបំណងកាត់បន្ថយនូវ​អត្រាកំណើត និងអត្រាប្រជាជនចិនកើនឡើង។ កន្លងមកគូភរិយា ស្វាមី ដែលបានរំលោភបំពានគោលនយោបាយនេះ ត្រូវប្រឈមនឹងការដាក់ទណ្ឌកម្ម ដូចជា ពិន័យជាប្រាក់ និងបង្ខំឲ្យយកកូនចេញ ព្រមទាំង​បាត់​បង់ការងារជាដើម៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​