ទារ​កកើត​ភ្លាម ត្រូវ​ម្តាយបង្កើត​ទម្លាក់ចោល​តាម​បង្អួច តែ​សំណាង​មិន​ស្លាប់​

Sanofi

ទារក​ទើបនឹង​កើត​ដែល​ពុំទាន់​ទាំង​កាត់​ទងផ្ចិត​ចេញ​ផង ត្រូវបាន​គេ​ទម្លាក់​ចេញ​តាម​បង្អួច​មន្ទីរពេទ្យ​មួយ កន្លែង​នៅ Jiangmen តែ​យ៉ាងណាក្តី ដោយ​ភ័ព្វសំណាង ទារក​នោះ​មិនបាន​បាត់បង់​ជីវិត​ឡើយ ហើយ​អ្វីដែល​រឹត តែ​ធ្វើ​ឲ្យ​សាច់​រឿងនេះ​កាន់តែ​ទទួលបាន​ភាព​ទាក់ទាញ​ពី​បណ្តា​អ្នកលេង​អ៊ីន​ធឺរ​ណេ​ត ដោយសារតែ​អ្នក​ទម្លាក់ ទារក គឺជា​ម្តាយបង្កើត​របស់​ទារក​នោះ ។​

​ម្តាយ​អប្រិយ​បាន​ទម្លាក់​កូន​របស់ខ្លួន​ពី​បន្ទប់ទឹក​ស្រី​ជាន់​ទី ១ តែ​សំណាង​ទារក​ធ្លា​ក់មក​ចំ ផ្ទាំង​កំណាត់​នៃ​ត្រីចក្រយានយន្ត​ដែល​ចត​នៅ​ខាងក្រៅ​មន្ទីរពេទ្យ ទើប​ទារក​នោះ​នៅ​អាច​បន្តជីវិត​បាន ។ នាង Zeng អ្នកដំណើរ​តាមផ្លូវ​បាន​រត់​សម្តៅ​មក​ទារក​ដែល​កំពុង​យំ​បាន​ប្រាប់ថា ខ្ញុំ​ពិតជា​ភ័យ​ខ្លាំងណាស់ ពេលមកដល់​មន្ទីរពេទ្យ តែ​វា​ក៏​ជា​ជីវិត​មួយ​ដែរ ទើបរ​ត់ម​កពរ​ក្មេង​ទាំង​កំពុង​ភ័យ ។​

យ៉ាងណាក្តី ប៉ូលីស​ក៏​កំពុង​ស្វែងរក​ម្តាយ​អប្រិយ​ផងដែរ តែ​យោងតាម​សម្តី​នាង Zeng បាន​និយាយ​ប្រាប់ថា នាង​គិតថា​ម្តាយ​ម្នាក់​នោះ​មាន​ហេតុផល​មួយ​ទើប​ធ្វើបែបនេះ ឬ ក៏​អាច​ថា ម្តាយ​នោះ​មិនទាន់​រៀបចំខ្លួន​ជា​ម្តាយ​រួចដូច្នេះ​នាង​មិន​បន្ទោស​ម្តាយ​នោះទេតែ​យ៉ាងហោចក៏​គួរ​រក​វិធី​ផ្សេង ដោយ​មិនគួរ​ធ្វើបែបនេះ​ឡើយ ៕
​ថា​វរិ​ទ្ធ​
​ 

Related