[ព័ត៌មាន] Nintendo បង្ហាញខ្លួន ហ្គេមដំបូង សំរាប់ស្មាតហ្វូន ឈ្មោះថា Miitomo

[ព័ត៌មាន] Nintendo បង្ហាញខ្លួន ហ្គេមដំបូង សំរាប់ស្មាតហ្វូន ឈ្មោះថា Miitomo
ក្រុមហ៊ុន Nintendo ដែលជា ក្រុមហ៊ុនផលិតម៉ាសីុនហ្គេម Nintendo (NES, N64, Gamecube, Wii) និងជា ម្ចាស់របស់ហ្គេមតុក្កតាសីុផ្សិត Mario ដ៏ល្បីល្បាញ ថ្ងៃនេះ បានបញ្ចេញ ហ្គេមដំបូងរបស់ខ្លួន សំរាប់ស្មាតហ្វូនហើយ ដោយវា មានឈ្មោះថា “Miitomo”។ Miitomo មើលទៅស្រដៀងនឹង កម្មវិធីទំនាក់ទំនង ច្រើនជាងហ្គេម ដោយអ្នកលេង ត្រូវបង្កើត រូបតំណាងខ្លួន ហៅថា Mii រួចហើយឆ្លើយនឹង សំណួរមួយចំនួន របស់ហ្គេម មុននឹងអាច ធ្វើការទំនាក់ទំនង ជជែកកំសាន្តជាមួយ Mii របស់ អ្នកលេងផ្សេងទៀតបាន។

[ព័ត៌មាន] Nintendo បង្ហាញខ្លួន ហ្គេមដំបូង សំរាប់ស្មាតហ្វូន ឈ្មោះថា Miitomo
បើតាម Nintendo បានអោយដឹងថា ហ្គេមនេះ គឺសាកសមបំផុត សំរាប់ អ្នកលេង ដែលមានការខ្មាសអៀនច្រើន ក្នុងការ ទំនាក់ទំនង ឬនិយាយជាមួយ អ្នកដទៃ។ Miitomo នឹងដាក់អោយដោនឡូដ នាខែមីនា ឆ្នាំក្រោយ ហើយនេះ គឺជា ហ្គេមដំបូង ក្នុងចំណោម ហ្គេមចំនួន 5 ដែល Nintendo មានគំរោង នឹងបញ្ចេញ អោយបាន មុនខែមីនា ឆ្នាំ 2017។ [ព័ត៌មាន] Nintendo បង្ហាញខ្លួន ហ្គេមដំបូង សំរាប់ស្មាតហ្វូន ឈ្មោះថា Miitomoវា ជារឿងគួរអោយ អស់សង្ឃឹមបន្តិច សំរាប់ ប្រិយមិត្ត Mario ដែលសង្ឃឹមថា នឹងមានហ្គេមល្អៗ ដែលមានតួអង្គល្បីៗ យកចេញពីម៉ាសីុនហ្គេមធំ ដែលរួមមាន Mario, Luigi, Metroid, Zelda ជាដើម។ ដូចនេះ មានតែរង់ចាំ អ៊ុតមើល ហ្គេម 4 ទៀត ហើយសង្ឃឹមថា នឹងបានឃើញ Mario នៅក្នុងនោះទៅចុះ!
ប្រភព: WSJ» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)

  • [ព័ត៌មាន] Nintendo បង្ហាញខ្លួន ហ្គេមដំបូង សំរាប់ស្មាតហ្វូន ឈ្មោះថា Miitomo已关闭评论
  • 1,006 views
  • Hide Sidebar
    A+
Publish on:2015/10/29  Category:apple-ios