កងរាជអាវុធហត្ថ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ជូ​ញ​ដូរ​គ្រឿងញៀន និង ប្រើប្រាស់​អាវុធ​កែច្នៃ ទៅកាន់​សាលាដំបូង​ខេត្ត​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី សេព​គ្រឿងញៀន និង​ប្រើប្រាស់​អាវុធ​កែច្នៃ​ខុសច្បាប់​នា​ព្រឹក​ថ្ងៃទី​២៨ ខែតុលា​នេះ​ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ហើយ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៧​ខែតុលា​វេលា​ម៉ោង​១៣​និង​២០​នាទី នៅ​ចំណុច ក្រុមទី​០៧ ភូមិ​បន្ទាយ​ប្រិ​យ៍ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ ​ ​

​លោក​ឧ​ត្ត​ម​សេនីយ៍ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​គូសបញ្ចាក់ថា តែងតែ​ចុះ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​នូវ​រាល់​បទល្មើស​ផ្សេង ចាប់តាំងពី​ទីប្រជុំជន​រហូតដល់​ជនបទ​។ ជាក់ស្តែង​នៅវេលា​ម៉ោង​១៣​និង​២០​នាទី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច ក្រុមទី​០៧ ភូមិ​បន្ទាយ​ប្រិ​យ៍ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កំលាំង​កងរាជអាវុធហត្ថ បានធ្វើការ​ឃាត់ខ្លួន​យុវជន​សង្ស័យ​ម្នាក់ ពាក់ព័ន្ធ​បទល្មើស​ចែកចាយ សេព​គ្រឿងញៀន និង ប្រើប្រាស់​អាវុធ​កែច្នៃ ខុសច្បាប់ បញ្ជូន​ខ្លួន​មកកាន់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​។ 

កម្លាំង​កងរាជអាវុធហត្ថ បាន​ឆែកឆេរ​រកឃើញ អាវុធ​កែច្នៃ​ចំនួន​១​ដើម ដាវ សាំ​ម៉ូ​រ៉ៃ​ចំនួន​១​ដើម ដប​ជក់​ថ្នាំញៀន​ចំនួន​១ ទូរស័ព្ទ​ចំនួន​១ ប្រាក់រៀល​ចំនួន​៥៣០០០​រៀល ប្រាក់​ដុល្លារ​ចំនួន​១៣​ដុល្លារ ប្រាក់​អារ៉ាប់​ចំនួន​៥ រី​យ៉ា​ល់​។ លោក​ឧ​ត្ត​ម​សេនីយ៍​បន្តថា ក្រោយពី​ធ្វើការ​សាកសួរ និង​ឃុំខ្លួន​វ​ណ្តោះ​អាសន្ន​រយៈពេល​ជិត​២៤​ម៉ោង​ជនសង្ស័យ ត្រូវបាន​បញ្ជូន​ខ្លួន​កាន់​សាលាដំបូង​ខេត្ត​នា​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ សមុទ្រ​ខៀវ​ ​

KA-29-10-2015-09 KA-29-10-2015-10 KA-29-10-2015-11 KA-29-10-2015-13