ឆៃ លីដា​ឡែ​ន ជំពាក់​ស្វាមី​សិន​

Sanofi

​កន្លងទៅ ឆៃលី ដា​ឡែ​ន អ្នក​សម្តែង​និង​ច្រៀង​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ឲ្យ​ដឹងថា នៅ​ចុងឆ្នាំ​២០១៥​នេះ នាង ជាមួយ​ស្វាមី ឯកភាពគ្នា​សម្រេចចិត្ត​បើក​យុទ្ធនា​ការយក​កូន​ទុកជា​ចំណងដៃ​អាពាហ៍ពិពាហ៍​ហើយ ពីព្រោះ​នាង​ក៏មាន​អាយុ​កាន់តែច្រើន​ហើយ​ដែរ​។ តែ​អ្វីដែល​នាង​បាន អះអាង​កន្លងមករ​ហូ​ត​ដល់ពេលនេះ​នៅ​មិនទាន់​សម្រេច នោះទេ​ដោយសារតែ​ការងារ​ចាប់បង្ខំ​ពិសេស​ត្រូវ ចេញទៅ​ច្រៀង​នៅ​សហរដ្ឋអាមេរិក​នាពេល​ខាងមុខ​ផង​។​

​ឆៃលី ដា​ឡែ​ន​ក្រោយ​បញ្ចប់​ការថត​ខ្សែភាពយន្ត​ភាគ​ក្នុងនាម​ជា​តួអង្គ​កាច​ក្នុង​រឿង «​ស្ទឹង​ស្នេហា​» របស់​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ មក នាង​នៅតែ​មមាញឹក​ជា​បន្តបន្ទាប់​ដោយ​នាង​បាន​ចូលរួម​ហ្វឹកហាត់​ក្បាច់គុន​បុរាណ​ខ្មែរ​ដើម្បី​ត្រៀម​ថត​ខ្សែភាពយន្ត​ថ្មី​របស់​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត គឺ​រឿង «​វិស្សមកាល​មរណៈ​» ដែល​រឿងនេះ​នឹង​ចាប់ផ្ដើម​ថត​នៅ​ខែវិច្ឆិកា​នេះ ហើយ​សម្រាប់​ការចេញ​ទៅ​ច្រៀង​រាំ​នៅក្រៅ​ស្រុក អាច​នៅ ចុងខែ​ធ្នូ​នេះ ឬ​ដើមខែ​មករា ឆ្នាំក្រោយ​។​នាង​អះអាង ថា នឹងមិន​ឲ្យ​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​ដូច​គ្រា​កន្លងទៅ​ទេ គឺ​នាង​នឹង​បន្ត​ព្យាយាម​រក្សា​ការ​ស្លៀកពាក់​ក្នុង​កម្រិត​មួយ​ដែល​អាច​ទទួលយកបាន តែ​ទោះជា​យ៉ាងណា នាង​នៅតែ​រំពឹង​ខ្ពស់​ជាមួយនឹង​ការចេញ​ទៅ កើប​លុយ​នៅ​សហរដ្ឋអាមេរិក​ជាថ្មី​ម្តងទៀត​ផងដែរ​។​

​ ឆៃលី ដា​ឡែ​ន បញ្ជាក់ថា ការពន្យារពេល​យក​កូ​ន​នេះ​គឺមាន​ការឯកភាព​ពី​ស្វាមី ព្រោះ​នាង​យល់ថា ឱកាស​រកលុយ​ក៏​ជា​រឿង​សំខាន់ ហើយ​សម្រាប់​ការយក​កូន​ក៏​មិន​ហួសពេល​ដែរ​។​នាង​រំពឹង​ដែរ ថា ចំណង​ស្នេហ៍​ផ្អែមល្ហែម​របស់​នាង​នឹងមិន​ប្រែប្រួល​ទេ បើទោះបីជា នាង និង​ស្វាមី​បែក​គ្នា មួយរយៈ​ពេល​ខ្លី ដោយសារ​រវល់​នឹង​ការងារ​រៀងៗ​ខ្លួន​ក្តី​។​

​ឆៃ លីដា​ឡែ​ន បាន​រៀបការ​ជាមួយ​ប្តី​ក្មេង​ជា​យូរ មកហើយ តែ​នៅ​មិនទាន់​មានកូន​ទេ ។ មិនតែប៉ុណ្ណោះ​លេច​ឮថា ស្នេហា​ខុស​វ័យ​នេះ​រង្គោះរង្គើ​ទៀតផង ដូច្នេះហើយ​ទើប​នាង​បាន ឯកភាពគ្នា​ជាមួយ​ស្វាមី​ថា​នឹង​យក​កូន ឆាប់ៗ​នេះ​ប្រឆាំង​ចំពោះ ដំណឹង​មិនល្អ​នោះ តែ​បែរជា មមាញឹក​រហូត​ទើប​គិតថា​ជំពាក់​សិន​។​

​គួររំលឹកថា​កន្លងទៅ ឆៃ លីដា​ឡែ​ន​បាន​ប្រាប់ថា​៖​ចំពោះ​កូន​ដែលជា​តំណក់ឈាម​របស់​យើង​ទាំង​២​នាក់ គឺ​គិត​ហើយ​ថា​មិន​ប្រកាន់​ថា​កូនប្រុស ឬ​ស្រី​នោះទេ សុទ្ធតែជា​កូន​ដូចគ្នា​សំខាន់​យើង​ទាំង​២​សប្បាយចិត្ត​ជួយ​មើលថែ​គ្នា​ឲ្យ​រៀនសូត្រ​ចេះដឹង រស់នៅក្នុង​សង្គម​ឲ្យ​ល្អ នោះ​ជាការ​ស្រេច ។ មូលហេតុ​ដែល​ប្តី​ប្រពន្ធ​យើង​ទាំង​២​នាក់​សម្រេចចិត្ត​និយាយ​គ្នា​រឿង​កូន មិនមែន​មកពី​យើង​រៀបការ​យូរ​អត់​កូន​នោះទេ សំខាន់​មកពី​ពេលនេះ​នាង​ខ្ញុំ​មាន​អាយុ​ច្រើន គឺ​៣៣​ឆ្នាំ​បាត់ទៅហើយ បើ​បណ្តែតបណ្តោយ​ច្បាស់​ជា​មិនអាច​មានកូន បើ​កាន់តែ​ចាស់ ទើប​យល់ថា​គួរតែ​ស្វះស្វែង​ឲ្យ​ហើយ​ទាន់​សមល្មម​យកបាន ។ យក​ឲ្យ​ហើយ​ទៅ​រឿង​កូន​នោះ​កុំ​ឲ្យ​គេ​ថា​នេះ​ថា​នោះ ហត់​ឮ​ណាស់ ! ម្យ៉ាងទៀត​បើ​មានកូន​ហើយ លំបាក​តែ​ប៉ុន្មាន​ខែ​អាច​ស្វែងរក​ការងារ​ធ្វើ​បន្តទៀត​បាន ។ បើ​អង្គុយតែ​ធ្វើការ​អត់​ឈប់ រំលង​យូរ​ខែ យូរ​ឆ្នាំ​ទើប​មានកូន​អាចមាន​បញ្ហា ព្រោះ​យើង​ក៏​អាយុ​កាន់តែ​ទៅមុខ ។​

​យក​កូន​មួយ​ហើយ​អាចមាន​ពេលវេលា​ចេញទៅ​ធ្វើការ ផ្សេងៗ​ងាយស្រួល​ជាង​ទុក​យូរ ។ ចំពោះ​ចិត្ត​វិញ​ចង់បាន​កូន​ឲ្យ​បាន​៤​នាក់ តែ​មិន​ដឹងបាន​ឬ​អត់​ទេ សំខាន់​អាស្រ័យទៅលើ​សុខភាព​របស់​យើង​ប៉ុណ្ណោះ ។​

​សម្រាប់​នាង​ខ្ញុំ​មិន​យល់ថា​យក​កូន​ទៅ​អាច​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​នោះទេ​មិន​គិតបែបនេះ​ឡើយ ។ សំខាន់​ឲ្យ​តែ​បងប្អូន​នៅតែ​ស្រឡាញ់​ខ្ញុំ នៅតែ​គាំទ្រ​ទៅលើ​សមត្ថភាព​ទៅលើ​ការសម្តែង​របស់ខ្ញុំ មិន​សំខាន់​តែ​រឿង​យក​កូន​នោះទេ ព្រោះ​មនុស្ស​យើង​ត្រូវតែមាន​ប្តី​-​ប្រពន្ធ មានកូន​ដើម្បី​កសាង​សុភមង្គល​គ្រួសារ​។ ម្ល៉ោះហើយ​នាង​ខ្ញុំ​រំពឹងថា​បងប្អូន​ទស្សនិកជន​ដែល​ស្រឡាញ់​សិល្បៈ​សម្រាប់​ការសម្តែង​របស់​នាង​ខ្ញុំ ហើយ​ទោះ​មាន​ប្តី​មានកូន​នៅតែ​គាំទ្រ​នាង​ខ្ញុំ​ដដែល​» ៕ ដេវីត​
​    

Related