លោក សៅ សុខា ធ្វើការ​បែងចែក​ភារកិច្ច​ដល់​មេបញ្ជាការរង​១៥​នាក់​របស់ខ្លួន

​ភ្នំពេញ​៖ អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក សៅ សុខា បានចេញ​សេចក្តីសម្រេច បែងចែក​ភារកិច្ច​ក្នុង​គណៈបញ្ជាការ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដល់​មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន ១៥​នាក់ ដើម្បី​ជំនួយ​ឲ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​យោងតាម​សេចក្តីសម្រេច​របស់​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥​នេះ មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ជំនួយ​ឲ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​ទទួលបាន​ភារកិច្ច​ថ្មី​ទាំង ១៥​នាក់ មាន​ដូចខាងក្រោម​៖

១, លោក វង្ស ពិ​សេន មេបញ្ជាការរង និង​ជា​នាយសេនាធិការ កងរាជអាវុធហត្ថ​លើ ផ្ទៃ​ប្រទេស ទទួល​ការងារ​ប្រតិបត្តិការ​
២, លោក តេង ឈួន មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ​ភស្តុភារ និង​សម្ភារៈ​បច្ចេកទេស​
៣, លោក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងាររដ្ឋបាល ហិរញ្ញវត្ថុ អភិវឌ្ឍន៍ ទំនាក់ទំនង​បរទេស នីតិកម្ម និង​អធិការកិច្ច​
៤, លោក ស៊ិន សូ​ផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ​កសាង កម្លាំង​
៥, លោក សេង សុង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ​ភស្តុភារ​
៦, លោក ទៀវ ប៊ុន​ខេង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ សម្ភារៈ​បច្ចេកទេស​
៧, លោក ន​ន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ​សណ្តាប់ ធ្នាប់​កិត្តិយស និង​ការពារ​ឥស្សរជន​
៨, លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​
៩, លោក វៀត ថា មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ​បច្ចេកទេស សន្តិសុខ និង​ការពារ​ឥស្សរជន​
១០, លោក ស៊ុន ប៊ុន​ស័ក្តិ មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ​អភិវឌ្ឍន៍​
១១, លោក ភួង ស៊ី​ភិន មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ​អប់រំ បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន​
១២, លោក ហុង វិ​ណុល  មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ​ព័ត៌មាន សន្តិសុខ និង​ស្រាវជ្រាវ បង្ក្រាប​បទល្មើស​
១៣, លោក ជា សារិន មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ​ប្រយុទ្ធ ប្រឆាំង​ការជួញដូរ​មនុស្ស​
១៤, លោក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន​
​និង ១៥, លោក អន សុខុន មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ​ជំនួស​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះមហន្តរាយ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​