១០ ចំណុច ស្ត្រី​គួរ​ដឹង​ពី​ថ្នាំ​ពន្យារកំណើត​

Sanofi

ដូច​គេ​ធ្លាប់​បានដឹងហើយថា ថ្នាំ​គ្រាប់​ពន្យារកំណើត​គឺជា​ជម្រើស​មួយ​ដ៏​ប្រសើរ​ក្នុងការ​ពន្យារកំណើត ហើយ​វា​ក៏​ជា​ជម្រើស​ទីមួយ​សម្រាប់ ស្ត្រី​ទូទៅ​នៅពេល​ចង់​ពន្យារកំណើត ។​ ​ថ្នាំ​គ្រាប់​ពន្យារកំណើត​ភាគច្រើន​ផ្ទុក​សារធាតុ អេ​ស្ត្រូ​ជេន (Estrogen) និង ប្រូ​ជេ​ស្ទី​ន (Progestin) ដែលមាន​ផ្ទុក​ប្រភេទ​អ័រម៉ូន​ធម្មជាតិ​ជួយ​ការពារ​ស្បូន​មិន​ឲ្យ​បញ្ចេញ​ស៊ុត​ញី​ជា​រៀងរាល់ខែ ។

​ប្រសិនបើ​ស្ត្រី​ប្រើ​ថ្នាំ​នេះ​បាន​ត្រឹមត្រូវ​វា​នឹងមាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ការពារ​មិន​ឲ្មា​ន​ផ្ទៃ ពោះ​ហើយ​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​មាន​ត្រឹមតែ ១ ភាគរយ ប៉ុណ្ណោះ ។ ​ទោះជា​យ៉ាងណាក្តី​ចំពោះ​ស្ត្រី​ដែល​ជ្រើសរើស​ការ​លេបថ្នាំ​នេះ​គួរ​យល់ដឹង​ការពិត​ខ្លះៗ​ពី​ការប្រើប្រាស់​ដូចខាងក្រោម ៖

– ត្រូវ​លេបថ្នាំ​ឲ្យ​បាន​ទៀងទាត់​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​
– ថ្នាំលេប​ពន្យារកំណើត​អាច​ប្រើ​បាន​លុះ​ណា តែមាន​ការប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​
– បើ​អ្នកមាន​បញ្ហា​រាក ឬ ក្អួត វា​នឹង​ប៉ះពាល់ ដល់​ការ​ស្រូប​ប្រសិទ្ធភាព​ថ្នាំ​
– ថ្នាំ​ពន្យារកំណើត​មិន​អាចជួយ​ការពារ​អ្នក ពី​ជំងឺ​កាមរោគ និង ជំងឺ​ផ្សេងៗ​ដែល​ឆ្លងតាម​ការរួម ភេទ​បានទេ​

– មិនត្រូវ​លេបថ្នាំ​ពន្យារកំណើត​ប្រសិនបើ​អ្នក មាន​បញ្ហា​ឈឺក្បាល​ប្រកាំង​
– ថ្នាំ​ពន្យារកំណើត​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​នោះទេ​
– ថ្នាំ​ពន្យារកំណើត​មិន​ប៉ះពាល់​អ្វី​ដល់​ទារក​ក្នុង​ផ្ទៃ​ដែល​កើតមក​មិន​គ្រប់លក្ខណៈ​នោះឡើយ​
– ស្ត្រី​គួរ​លេបថ្នាំ​ពន្យារកំណើត​នៅ​សប្តាហ៍ ដំបូង​ក្រោយពេល​មក​រដូវ​

– មិនត្រូវ​លេបថ្នាំ​ពន្យារកំណើត​នៅក្រោយពេល​សម្រាលកូន​រួច​រយៈពេល ៦ ខែ ឬ ក្នុង​កំលុង ពេល​បំបៅកូន​ដោយ​ទឹកដោះ​
– ថ្នាំ​ពន្យារកំណើត​ខ្លះ​មាន​សភាព​ខុសគ្នា​ទៅតាម​ប្រភេទ ដូច្នេះ​អ្នក​គួរ​ប្រឹក្សា​យោបល់​ជាមួយ គ្រូពេទ្យ​ជំនាញ​ជាមុន​នៅមុន​ប្រើប្រាស់​ថ្នាំ​នេះ​៕​សុផល​



Related