បុរស​ម្នាក់​ផឹក​ស្រវឹង​បើក​ម៉ូតូ​លឿន​ទៅបុក​ឆ្កែ​ដួល​បោក​ក្បាល​របួសធ្ងន់​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​លឿន​ក្នុងពេល​ស្រវឹង ទៅបុក​សត្វ​ឆ្កែ​ដែល​កំពុង​ឆ្លងផ្លូវ​បណ្តាលអោយ​ដួល​បោក​ក្បាល​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​នៅក្នុង​ថ្លុកឈាម​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​១៧ និង​៣០​នាទី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ នៅមុខ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ស្ថិតនៅ​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​ ​ ​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​បានអោយដឹងថា​៖ ជនរងគ្រោះ​មានឈ្មោះ ថា អាយុ​៤៨​ឆ្នាំ រស់នៅក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១១០ ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ញ ២៣០២ ភព​១ តែម្នាក់ឯង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​ស្ថាន​ភាពស្រវឹង​ផង នោះ​ពេល​ប​លើ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​សត្វ​ឆ្កែ​មួយ​ក្បាល​បាន​រត់​កាត់មុខ ហើយ​ម៉ូតូ​គេ​ក៏​បុក​ឆ្កែ​ពេញ​មួយ​ទំហឹង​តែម្តង បណ្តាលអោយ​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​កៅស៊ូ​របួសធ្ងន់ ហូរឈាម​ក្រហមច្រាល​ពេល​ថ្នល់​និង​សន្លប់​ស្តូកស្តឹង​។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ទូ​សព្ទ័​ហៅ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ មក ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់​ង​ឆ្នាំង​។ ករណី នេះ​សមត្ថកិច្ច​បាន​និយាយថា​៖​មកពី​អ្នកបើកបរ​ម៉ូតូ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង និង​បើក លឿន ពេក​ហួស​ល្បឿន​កំណត់ និង​ដោយ​មិន​ប្រុង​ប្រ​យ​ត្ន័​ក៏បាន​បុក​ឆ្កែ រងរបួស​ក្បាល ធ្ងន់​តែម្តង និង​ព្រោះតែ​គេ​មិន​ពាក់មួក​សុ​វត្តិភាព​។ ចំណែក​ម៉ូតូ​ជន​រង គ្រោះ​ត្រូវបាន សមត្ថ កិច្ច​យកទៅ​រក្សាទុក​នៅក្នុង​កា​រិ​យា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​៕ រិ​ទ្ធិ ជ័យ ​

KA-29-10-2015-15 KA-29-10-2015-16 KA-29-10-2015-17 KA-29-10-2015-18