អាជ្ញាធរ​រារាំង​ពលរដ្ឋ​ពីរ​គ្រួសារ​មិន​ឲ្យ​សង់​ផ្ទះ​នៅ​ជិត​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង

ប្រជាពលរដ្ឋ​ក្រីក្រ​ពីរ​គ្រួសារ នៅ​តែ​ជម្នះ​សាងសង់​ផ្ទះ​នៅ​ជិត​ខ្សែ​បន្ទាត់​ព្រំដែន​មាន​ជម្លោះ​ជាមួយ​វៀតណាម ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង បើ​ទោះ​បី​ជា​មាន​ការ​រារាំង​ពី​អាជ្ញាធរ​មូលដ្ឋាន​របស់​គាត់​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា យ៉ាង​ណា​ក្តី។

ប្រជាពលរដ្ឋ​ម្ចាស់​ផ្ទះ អះអាង​ថា ពួក​គាត់​រស់នៅ​លើ​ដី​ទួល​នោះ​តាំង​ពី​ឆ្នាំ​១៩៨០។ ដូច្នេះ អាជ្ញាធរ​ មិន​គួរ​រារាំង​ពួក​គាត់​មិន​ឲ្យ​សាងសង់​ទីលំនៅ​សមរម្យ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​អង្គការ​ខ្ញុំ​ខ្មែរ នោះ​ទេ។

សូម​ស្តាប់ លោក ថា កិត្យា ដែល​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ទី​កើត​ហេតុ​នៅ​តំបន់​ព្រំដែន​នោះ​ផ្ទាល់​សេចក្តី​រាយការណ៍​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។