ហេតុអ្វី​បានជា​អាមេរិក​មិនអាច​ដក​ការ​ហ៊ុម​ព​ទ្ធ័​សេដ្ឋកិច្ច​លើ​គុយបា​?

​កាលពី​ថ្ងៃទី​២៧ ខែតុលា កន្លងទៅនេះ មហាសន្និបាត​អង្គការសហប្រជាជាតិ បានសម្រេច​បោះឆ្នោត គាំទ្រ​ឲ្យ​មានការ​ដកចេញ​នូវ​ការ​ហ៊ុម​ព​ទ្ធ័​សេដ្ឋកិច្ច​របស់​អាមេរិក​លើ​គុយបា​ក្រោម​សំឡេងគាំទ្រ​១៩១ និង ជំទាស់​២​ដោយ​សហរដ្ឋអាមេរិក និង អ៊ីស្រាអែល​។ ការជំទាស់​នេះ បាន​ក្លាយជា​ចំណោទបញ្ហា​មួយ​ថា​តើ ហេតុអ្វី​អាមេរិក មិន​គាំទ្រ​នូវ​ការដកចេញ​នេះ ខណៈ​រដ្ឋ​សមាជិក​ស្ទើរតែ​ទាំងអស់​បាន​គាំទ្រ ហើយ អាមេរិក​ខ្លួនឯង​ផ្ទាល់ ក៏បាន​ចាប់ផ្តើម​បន្ត​ការទំនាក់ទំនង​ការទូត​ជាមួយ​គុយបា​តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ​?

សូមស្ដាប់ព័ត៌មានលម្អិត៖

​ថ្វី​ដ្បិត​ស្ទើរតែ​សំឡេង​ឯក​ច្ឆ័​ន​របស់​សមាជិក​មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​គាំទ្រ​ឲ្យ​សហរដ្ឋអាមេរិក​ដកចេញ​នូវ​ការ​ហ៊ុម​ព​ទ្ធ័​សេដ្ឋកិច្ច​ក៏ដោយ សេចក្តីសម្រេច​នេះ ក៏​គ្មាន​ឥទ្ធិពល​អ្វី​ឡើយ​ទៅ លើ​សហរដ្ឋអាមេរិក ដ្បិត​វា​នោះ​មិនមាន​លក្ខណៈ​ចាប់បង្ខំ​ឲ្យ​អនុវត្ត​នោះទេ​។ តែ​គេ​ក៏​មិនអាច​បន្ទោស​ទៅលើ​មេដឹកនាំ​អាមេរិក​ណាមួយ​នោះទេ ក៏​ព្រោះតែ ការដកចេញ​ការ​ហ៊ុម​ព​ទ្ធ័​លើ​គុយបា គឺ​ត្រូវ​ស្ថិត ក្នុងដំណាក់កាល​ច្រើន​ពី​ការសម្រេច​ពី​រដ្ឋាភិបាល និង សភា​អាមេរិក​។

 ១. បុព្វហេតុ​នៃ​ការ​ហ៊ុម​ព​ទ្ធ័​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​លើ​គុយបា​?
​ទំនាក់ទំនង​រវាង​អាមេរិក​និង គុយបា ត្រូវបាន​គេ​ដឹងថា​មាន​ភាព​ប្រះ​ឆា​ខ្លាំង​តាំងពី​អំឡុង​សង្គ្រាម ត្រជាក់ ពោលគឺ​នៅពេល​លោក Fidel Castro ផ្តួល​រលំ​រដ្ឋាភិបាល​គុយ​ដែលមាន​ការគាំទ្រ​ដោយ​អាមេរិក ហើយ បាន​ឡើងកាន់​អំណាច​តាំងពី​ឆ្នាំ​១៩៥៩ ។ អ្វីដែល​ធ្ងន់ធ្ងរ​នោះ គុយបា បានចាប់ផ្តើម​ក្លាយជា​សម្ព​ន្ធ័​មិត្ត​យ៉ាង​ជិតស្និទ​ជាមួយនឹង​អតីត​សហភាពសូវៀត ដែលជា​ដៃគូ​ប្រជែង​តែមួយគត់​របស់​អាមេរិក​នៅ​អំឡុង​សង្គ្រាមត្រជាក់​ឬ​សង្គ្រាម​មនោគមវិជ្ជា​។ ដោយ​ខ្លាចក្រែង​មានការ​វាយប្រហារ​ពី​រដ្ឋាភិបាល​អាមេរិក គុយបា បានចាប់ផ្តើម​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ដំឡើង​មូលដ្ឋាន​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​ខ្លួន​ចាប់ពី​ឆ្នាំ​១៩៦០​ហើយ ក៏មាន​ប្រឈម​អាវុធ​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​១៩៦២​ផងដែរ ។ ពេលនោះ​ហើយ​ជា​ពេលដែល​អាមេរិក បានប្រកាស​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​គុយបា និង ប្រកាស​ហ៊ុម​ព​ទ្ធ័​ពាណិជ្ជកម្ម និង សេដ្ឋកិច្ច​ជាមួយនឹង​គុយបា​តែម្តង​។ រាល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ការនាំចេញ និង​ការ​នាំចូល​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​បញ្ចប់​។

២.​ហេតុអ្វី​អាមេរិក​នៅតែ​មិនអាច​ដក​ការ​ហ៊ុម​ព​ទ្ធ័​ទោះបី​ទំនាក់ទំនង​បានចាប់ផ្តើម​ពី​ឆ្នាំ​២០១៤?
​ចុងក្រោយ​នេះ មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ បានសម្រេច​បោះឆ្នោត​លើ​ការគាំទ្រ​ឲ្យ​មាន​ការដក ចេញ​នូវ​ការ​ហ៊ុម​ព​ទ្ធ័​សេដ្ឋកិច្ច​របស់​អាមេរិក​ទៅលើ​គុយបា​។ ក្នុងនោះ មានតែ​អាមេរិក និង អ៊ីស្រាអែល តែប៉ុណ្ណោះ​ដែល​ជំទាស់​លើ​សេចក្តីសម្រេច​នេះ ហើយ បញ្ហា​នោះ​គឺ​ទាក់ទង​ទៅនឹង​ការសម្រេច​របស់​សភា​អាមេរិក​ដែល​កំពុងតែ​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ ។​

​អ្វីដែល​គួរកត់សម្គាល់​នោះ កាលពី​ឆ្នាំ​ចុងឆ្នាំ​២០១៤ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែលមាន​ឥទ្ធិពល​លើ​កិច្ចការ​ពាណិជ្ជកម្ម លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​ចាប់ផ្តើម​ស្តារ​ទំនាក់ទំនង​ការទូត​ឡើងវិញ​ជាមួយនឹង​គុយបា​ហើយ ក៏បាន​ស្នើ​ឲ្យ​មានការ​ដកចេញ​នូវ​ការ​ហ៊ុម​ព​ទ្ធ័​សេដ្ឋកិច្ច​ពី​គុយបា​ផងដែរ​។ យ៉ាងណាក៏ដោយ ការសម្រេច​ត្រូវ​ឆ្លងកាត់​ពីរ​ដំណាក់កាល ពោលគឺ​ការអនុម័ត​ពី​រដ្ឋាភិបាល និង សភា​អាមេរិក​។ ហើយ​នោះ ក៏​ព្រោះតែ​ការដាក់​ហ៊ុម​ព​ទ្ធ័​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​លើ​គុយបា គឺ​ស្ថិតក្នុង​ច្បាប់​របស់​អាមេរិក​ដែល​ចុះហត្ថលេខា​ទទួលស្គាល់​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក John F. Kennedy ។ មានន័យថា បើ​ចង់​លុបចោល ឬ រំលាយ​ច្បាប់​នេះ ត្រូវ​ឆ្លងកាត់​ការសម្រេច​ពីស​ភា​ផងដែរ ។  ក្នុង​ផ្នត់គំនិត​របស់​សមាជិក​សភា​អាមេរិក​ភាគច្រើន បានចាត់ទុក​គុយបា​គឺជា​រដ្ឋ​ភេ​វក​ម្ម និង ពួកគេ​បាន​ជំទាស់​មិន​ព្រម​ដកចេញ​នូវ​ការ​ហ៊ុម​ព​ទ្ធ័​នោះទេ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​