កុមារ​ប្រុស​ស្រី​៥​នាក់​បាន​លង់ទឹក កុមារ​៤​នាក់​បាន​ស្លាប់ និង​កុមារា​ម្នាក់​បាន​ស្រ​វ៉ា​តោង​ចុង​ឫស្សី​ជាប់​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​ទាន់ពេល​

​ខេត្តកំពង់ឆ្នាំង​៖ កុមារ​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន​លង់ទឹក​ស្លាប់​ជាមួយគ្នា​យ៉ាង​រន្ធត់​នៅ​ចំណុច​អូរ​មុខទឹក ស្ថិតក្នុង​ភូមិ​តា​កុល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច នៅពេលដែល​កុមារ​រងគ្រោះ​៥​នាក់ បាននាំគ្នា​ទៅ​មុជ​លេង​ទឹក​ទៅនោះ តែ​ពេល​លង់ទឹក​កុមារា​ម្នាក់​បាន​តោង​ចុង​ឫស្សី​ទាន់ និង​បាន​ស្រែកយំ​អោយគេ​ជួយ ទាន់ពេល ករណី​ដែល​នេះ​គួរអោយ​តក់ស្លុត​នេះ បានកើត​ឡើង​នៅ​ចន្លោះ​ម៉ោង​៣​ទៅ​ម៉ោង ៥​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ ។

​លោក​វរសេនីយត្រី មាស សុ​ភិន អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថា​៖ នៅវេលា​ម៉ោង​ប្រមាណ​៥​រសៀល ល្ងាច​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ បាន​ប្រទះ ឃើញ​កុមារ​ម្នាក់ កំពុង​តោង​ចុង​ឬ​ស្សី​លើទឹក​ក្នុង​អូរ​កំពុង​ហូរ ដែល​បាន​យំ​ស្រែក​យ៉ាងខ្លាំង​អោយគេ​ជួយ ពេលនោះ​ប្រជាពលរដ្ឋ​ក៏បាន​នាំគ្នា​ជួយ​ស្រង់​យក​កុមារ រងគ្រោះ​ចេញពី​ចុង​ឫស្សី ហើយ​បាន​សួរនាំ​ទើប​ដឹងថា​៖ មាន​កុមារ​៤​នាក់​ទៀត កំពុង​លង់​ក្នុង​ទឹកអូរ​មួយ​នេះ ។ បន្ទាប់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ជាច្រើន​នាក់​ក៏បាន​នាំគ្នា​ជួយ​ចុះ​មុជទឹក​រាវរក​ក្នុង​ទឹកអូរ ដោយ​រយៈពេល​ជាច្រើន​ម៉ោង ទើប​រកឃើញ​សព​កុមារ​ប្រុស​ស្រី​រងគ្រោះ​ទាំង​៤​នាក់​នេះ​ជា​បន្តបន្ទាប់ ក្នុង​ក្តី​រន្ធត់​យ៉ាងខ្លាំង​។ ​ ​

​លោក​អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ទៀ​តប​ថា​៖ កុមារ​រង​លង់ទឹក​ស្លាប់​ទាំង​៤​នាក់​មាន​១,​ឈ្មោះ ខុន ស្រីរ័ត្ន ភេទ​ស្រី អាយុ​១១​ឆ្នាំ , ២​ឈ្មោះ ខុន ដា​រ៉ា ភេទ​ប្រុស អាយុ​៨​ឆ្នាំ គេ​ទាំង​២​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា រស់នៅ​ភូមិ​ស្ទឹង ឃុំ​ពា​នី​ស្រុក​កំពង់ត្រឡាច , ៣.​ឈ្មោះ ហេង វិច្ឆិការ ភេទ ស្រី អាយុ​៧​ឆ្នាំ និង​៤.​ឈ្មោះ អ៊ូច ស្រី​លក្ខ​ណ័ ភេទ​ស្រី អាយុ​១២​ឆ្នាំ គេ​ទាំង​២​នាក់ រស់នៅ​ភូមិ​តា​កុល​ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ចំណែក​កុមា​រតោង​ចុង​ឬ​ស្សី​ជាប់ និង​ត្រូវគេ​ជួយសង្គ្រោះ​ជីវិត​បាន​មានឈ្មោះ អ៊ូច វិសាល អាយុ​១០​ឆ្នាំ គឺជា​ប្អូន​របស់​ឈ្មោះ អ៊ូច ស្រី​ល​ក្ខ័​ណ ដែល​បាន​លង់ទឹក​ស្លាប់​ខាងលើនេះ​។ ​ ​

ករណី​កុមារ​ប្រុស​ស្រី​លង់ទឹក​ស្លាប់​ទាំង​៤​នាក់​នេះ សមត្ថកិច្ច​បាន​ស្និដ្ឋានថា​៖ កុមារ​ទាំង​៥​នាក់​បាននាំគ្នា​ទៅ​មុជទឹក​លេង​ទឹក​នៅ​ចំណុចកើតហេតុ អាច​នៅពេលនោះ​មាន​កុមា​រណា​ម្នាក់​រអិល​ជើង​ចូល​ទឹក​ជ្រៅ បណ្តាលអោយ​លង់​ហើយ​ពេលនោះ​កុមារ​ផ្សេងទៀត បាន​ទៅ​ជួយ​គ្នា ទើប​បណ្តាលអោយ​លង់​ទាំងអស់គ្នា​បែបនេះ ដោយឡែក​កុមារា ឈ្មោះ​អ៊ូច​វិសាល បាន​ស្រ​វ៉ា​តោង​ចុង​ឬ​ស្សី​ជាប់ និង​បាន​ស្រែក​អោយគេ​ជួយ​ទើប​រួចខ្លួន​ពី​ការស្លាប់ ។ ​ ​

​សព​កុមា​រទាំង​៤​នាក់​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅតាម​លំនៅដ្ឋាន​រៀងៗ​ខ្លួន នៅក្រោម​សម្រែក​ទ្រហោយំ​ទាំង​ក្តី​សោកស្តាយ អា​លោះ​អាល័យ​ពី​ឪពុកម្តាយ គួរអោយ​រន្ធត់ និង​តក់ស្លុត​យ៉ាង​ក្រៃលែង ដែល​ពីមុនមក​មិន​ដែលមាន​ករណីបែបនេះ ៕ រិ​ទ្ធិ ជ័យ

KA-29-10-2015-19 KA-29-10-2015-20 KA-29-10-2015-21​ ​