លោក​ប៉ុក សា​លុយ សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​ទទួលមរណភាព​ដោយ​ជម្ងឺ​គាំងបេះដូង

ខេត្តបន្ទាយមានជ័យ ៖ លោក ប៉ុក សា​លុយ សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​ បាន​ទទួលមរណភាព​ដោយ​ជម្ងឺ​គាំងបេះដូង​កាល​ល្ងាច​ថ្ងៃ​ទី​២៩ តុលា ២០១៥ នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ ។

ប្រភព​ព័ត៌មាន​ដឹង​ឲ្យ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ តុលា ២០១៥ លោក ប៉ុក សា​លុយ បាន​ចូលរួម​ពិធី​ប្រារព្ធ​ខួប​១១​ឆ្នាំ នៃ​ការ​ឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ នរោត្តម សីហ​មុនី នៅ​សាលា​ខេត្តបន្ទាយមានជ័យ ។ ក្រោយ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ជម្ងឺ​បេះដូង​រើ​ឡើង ហើយ​ត្រូវ​បាន​ក្រុម​គ្រួ​សារបញ្ជូន​ទៅ​មន្ទី​ពេទ្យ​ប្រទេស​ថៃ លុះ​ល្ងាច​ឡើង​ក៏​បាន​ទទួល​ដំណឹង​ថា លោក​បាន​ទទួលមរណភាព​ដោយសារ​ជម្ងឺ​គាំងបេះដូង​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ ហើយ​សាច់ញាតិ​កំពុង​ទទួលយក​សព​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ៕

  • លោក​ប៉ុក សា​លុយ សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​ទទួលមរណភាព​ដោយ​ជម្ងឺ​គាំងបេះដូង已关闭评论
  • 607 views
  • Hide Sidebar
    A+
Publish on:2015/10/29  Category:ក្នុងស្រុក
Tags: