សាក្សី​៖ ជនដៃដល់​ភាគច្រើន​មាន​មាឌធំ និង​ចេះ​ក្បាច់គុន​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​២​រូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ត្រូវបាន​ក្រុម​ជនដៃដល់​មួយក្រុម​ព្រួត​នាំគ្នា​វាយ​យ៉ាង​រងរបួស​ធ្ងន់ កាលពី​ថ្ងៃទី​២៦ តុលា​។ បើ​ទោះ​ក្រុម​ជនដៃដល់​ទាំងនោះ​មិនទាន់​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ក៏ដោយ ប៉ុន្តែ​សាក្សី​នៅ​កន្លែងកើតហេតុ​នោះ បាន​រៀបរាប់​ព្រឹត្តិការណ៍​ថា ក្រុម​ដៃដល់​ទាំងនោះ ភាគច្រើន​មាន​កន្សែង​បិទមុខ មាន​មាឌធំ កំលាំង​ខ្លាំង និង​ជា​អ្នកចេះ​ក្បាច់គុន ។​

​សូម​ស្ដាប់​ការរៀបរាប់​របស់​សាក្សី ដែល​បានឃើញ​ព្រឹត្តិការណ៍​ជនដៃដល់​វាយ​ទៅលើ​លោក គង់ សភា និង​លោក ញ៉យ ចំរើន អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដូចតទៅ​៖
​សំឡេង​សាក្សី​ទី​១៖

​សំឡេង​សាក្សី​ទី​២៖

​គួរ​បញ្ជាក់ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ​រូបនោះ កំពុង​ព្យាបាល​នៅ​ប្រទេស​ថៃ​។​បើតាម​លោក អេង ឆៃ​អៀង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន បើ​មិន​ធ្វើការ​វះកាត់​ទាន់ពេលវេលា​ទេ នឹង​ខូចដៃ​ស្តាំ និង​ភ្នែក​ខាងស្តាំ ។ ឯ​លោក គង់ សភា ក៏​ដូចគ្នា​ដែរ បើ​មិន​ធ្វើការ​វះកាត់​ទេ នឹង​ខូច​ឆ្អឹងច្រមុះ និង​ថ្លង់ ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​