កម្លាំងនគរបាល ខេត្តព្រះសីហនុ ចាប់ខ្លួនមុខសញ្ញា កាច់កម៉ូតូ២នាក់

ព្រះសីហនុៈ កម្លាំងនគរបាល ការិយាល័យ កម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានធ្វើការ ស្រាវជ្រាវ ហើយឈានទៅ ដល់ការឃាត់ខ្លួន ជនសង្ស័យ២នាក់ពាក់ព័ន្ធ នឹងករណីកាច់សោរម៉ូតូ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥។

លោក កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយពីមានការបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ កម្លាំងរបស់រលោកបានធ្វើការស្រាវជ្រាវ ឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ នៅម៉ោង៤ទៀបភ្លឺ នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

ជនសង្ស័យចំនួន២នាក់ឈ្មោះ ១.រ៉េត ធីណារ័ត្ន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ២.ឃី សារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះ មានឈ្មោះ សុខ វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអាជីវករ ។ ក្នុងនោះកម្លាំងសមត្ថកិច្ចបានរឹបអូស វត្ថុតាង ម៉ូតូ AIRBLADE ពណ៌ក្រហម សេរីឆ្នាំ២០១៣ ១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ ដើម្បីកសាងសំណុំបញ្ជូនបន្ត ទៅតុលាករ៕

កម្លាំងនគរបាល ខេត្តព្រះសីហនុ ចាប់ខ្លួនមុខសញ្ញា កាច់កម៉ូតូ២នាក់