រថយន្តកុងតឺន័រ បុកសត្វគោ ១ក្បាលងាប់ រួចបើកទៅបាត់

ភ្នំពេញ៖ សត្វគោ១ក្បាល ត្រូវបានងាប់នៅនិងកន្លែងកើតហេតុ ដោយសាររថយន្តកុងតឺន័រ មួយគ្រឿង បុកខ្ទាត់ទៅបោក និងរថយន្តតូចមួយគ្រឿងទៀត កាលពីវេលាម៉ោងជិត៨យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅតាម បណ្តោយផ្លូវអូរឌឹម ទំនប់កប់ស្រូវ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត មួយគ្រឿងប្រភេទ កុងតឺន័របើកពីជើង ទៅត្បូង ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុស្រាប់តែ មានសត្វគោមួយក្បាល ដើរឆ្លងផ្លូវពេលនោះអ្នក បើកបរជាន់ហ្រ្វាំង មិនទាន់ក៏ជ្រុលទៅបុកបណ្តាលឲ្យ ខ្ទាតទៅបុករថយន្ត តូចមួយគ្រឿងទៀត បណ្តាលឲ្យ ងាប់សត្វគោភ្លាមៗនៅនឹងកន្លែង ចំណែកឯរថយន្តទាំងពីរគ្រឿង ដោយមិនមានរងការខូចខាត ក៏បានបន្តដំណើរទៅមុខបាត់អស់។

ប្រភពពដដែលបានបន្តថា ក្រោយពេលកើតហេតុ ដោយមិនស្គាល់ម្ចាស់គោ កម្លាំងនគរបាល បានដឹកសត្វគោទៅរក្សារទុករងចាំម្ចាស់គោមកយក ប៉ុន្តែពេលដឹកទៅដល់សង្កាត់ នោះស្រាប់តែមាន បុរសម្នាក់ឈ្មោះ ឡឹក ទឿ រស់នៅក្នុងសង្កាត់ត្រពាំងក្រសាំង ចេញមុខមកដោយបានអះអាងថា ជាម្ចាស់គោដោយបាន សុំខ្មោចសត្វគោ យកទៅផ្ទះគាត់ ដោយមានការអះអាងច្បាស់លាស់នគរបាលក៏បាន ប្រគល់ខ្មោចគោនោះទៅឲ្យឈ្មោះ ឡឹក ទឿ ទៅ ៕

រថយន្តកុងតឺន័រ បុកសត្វគោ ១ក្បាលងាប់ រួចបើកទៅបាត់