វិធីសាស្ត្រ​ងាយៗ​សម្រាប់​ស្ត្រី​ចង់​មាន​ដើមទ្រូង​ធំ​

វិធីសាស្ត្រ​ងាយៗ​សម្រាប់​ស្ត្រី​ចង់​មាន​ដើមទ្រូង​ធំ​
ជាទូទៅ​សុភាពនារី​តែងតែ​ខ្វល់ខ្វាយ​ចំពោះ​សម្រស់​ខ្លួន ដែល​កត្តា​ទាំងនេះ ត្រូវបាន​នារី​ទាំងអស់​លើកយក​មក និង​ជា​រឿង​បឋម​សម្រាប់​គេ​ម្នាក់​។ ដើមទ្រូង​ក៏​ជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​នៃ​ស​ម្រស់​ផងដែរ​។ តើ​សុភាពនារី​ទាំងឡាយ​ចង់​មាន​ដើមទ្រូង​ស្អាត​ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ ឬ​ធ្វើការ​វះកាត់​ដែរឬទេ​សុភាពនារី​នឹងមាន​ដើមទ្រូង​យ៉ាង​ស្រស់ស្អាត​ដោយ​គ្រាន់តែ​ធ្វើ​លំ​ហា​ត់​ប្រា​ណ​​ដូចខាងក្រោម ៖

១-​ផ្គុំដៃ​ទាំងពី​ដាក់​នៅ​ស្មើ​ទ្រូង​កែងដៃ​ឲ្យ​ត្រង់​ជាមួយ​ស្មា ដកដង្ហើម​ធម្មតា ព្រមទាំង​បើក​កែងដៃ​90 ដឹ​ក្រេ​។ ធ្វើ ៥​ដង​ក្នុង​រយៈពេល​១០​វិនាទី​។​

២-​ក្តាប់ដៃ​ដាក់​ចំ​ពីមុខ​បន្ទាប់មក​បើក​ស្មា​ឡើង ហើយ​បិត​ទៅវិញ ប៉ុន្តែ​ត្រូវ​ដកដង្ហើម​វែងៗ​រាល់ពេល​បើក​និង​បិត​ស្មា​។​

៣-​ឈរ​ស្ងៀម​នៅ​កន្លែង​មួយ​លាតដៃ ដាក់​ទន្ទឹមនឹង​ខ្លួន​យោល​ដៃ​ទៅមុខ​មក​ក្រោយ ជើង​ក៏​លើកឡើង​លើក​ចុះ​ទន្ទឹមនឹង​ដៃ​ផងដែរ​។​

៤-​អង្គុយ​នៅលើ​គ្រែ​ដាក់​ដៃ​នៅលើ​ជង្គង់​ដក​ដៃ​ចេញពី​ជង្គង់​យឺតៗ បើក​ស្មា​ឲ្យ​ធំ​និង​អង្គុយ​ឲ្យ​ត្រង់​ខ្លួន​។​

៥-​អង្គុយពែនភ្នែន​លើ​គ្រែ​ដៃ​ទាំងពីរ​កាន់​ខ្នើយ លើកឡើង​ព្រមទាំង​បើក​ស្មា​ឲ្យ​បាន​ធំ​ផុតពី​ក្បាល ហើយ​ដាក់ចុះ​យឺៗ​មក​កន្លែង​ដដែល​។​

៦-​បើ​អ្នក​គ្មាន​ដុំ​ដែក អ្នក​អាច​ជំនួស​ដោយ​ដប​ទឹក 500ml ហើយ​ធ្វើតាម​រូបភាព​៕

វិធីសាស្ត្រ​ងាយៗ​សម្រាប់​ស្ត្រី​ចង់​មាន​ដើមទ្រូង​ធំ​ វិធីសាស្ត្រ​ងាយៗ​សម្រាប់​ស្ត្រី​ចង់​មាន​ដើមទ្រូង​ធំ​